វិបត្តិវ៉េណេស៊ុយអេឡា៖ ម្តាយបីកូនអាយុ១៩ឆ្នាំស្លាប់ក្នុងដៃយ៉ាងសង្វេគ ព្រោះទៅដល់មន្ទីរពេទ្យណាក៏ដាច់ភ្លើងដែរ

ក្មេងស្រីខ្វះអាហារូបត្ថម្ភដ៏ធ្ងន់ធ្ងរវ័យ ១៩ឆ្នាំម្នាក់បានស្លាប់នៅក្នុងដៃម្តាយរបស់ខ្លួន បន្ទាប់ពីមន្ទីរពេទ្យនៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា ត្រូវបង្ខំចិត្តបញ្ជូននាងចេញ ដោយសារតែការផ្តាច់ភ្លើងទូទាំងប្រទេសបានធ្វើឱ្យមន្ទីរពេទ្យគ្មានអគ្គិសនីប្រើ។

ម្តាយដ៏ក្រៀមក្រំលោកស្រី Elizabeth Díaz បង្ខំចិត្តបីកូនស្រីរបស់ខ្លួនទម្ងន់ត្រឹមតែ ១០គីឡូក្រាម តាមផ្លូវទៅកាន់កន្លែងដាក់សាកសព។

អ្នកស្រី Díaz បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យក្នុងតំបន់ Integral Diagnostic Center [CDI] ស្ថិតនៅភាគខាងជើងទីក្រុង Valencia កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែភ្លាមៗបានចេញមកវិញ ដោយសារតែមន្ទីរពេទ្យពួកគេបានបិទទ្វារ ព្រោះគ្មានអគ្គិសនី។

ម្តាយក្មេងស្រីត្រូវបានផ្តល់យោបល់ឱ្យទៅរកមន្ទីរពេទ្យផ្សេងទៀត នៅក្នុងទីក្រុង Las Lomas។ អំឡុងការធ្វើដំណើរទៅដល់មន្ទីរពេទ្យទីពីរ គ្រួសារក្មេងស្រីមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯច្រកចូលមន្ទីរពេទ្យ ដោយសារតែនៅទីនោះមិនមានអគ្គិសនីដូចគ្នា។

កូនស្រីរបស់អ្នកស្រី Díaz បានស្លាប់នៅលើដៃរបស់គាត់ភ្លាមៗបន្ទាប់ពីចេញពីមន្ទីរពេទ្យទីពីរ។

រូបភាពនៃសាកសពក្មេងស្រីរូបនេះមានភាពល្បីល្បាញជាខ្លាំង ហើយវាប្រហែលជាក្លាយជាព្រឹត្តិការណ៍លេចធ្លោបំផុតក្នុងវិបត្តិនយោបាយសព្វថ្ងៃនៅវ៉េណេស៊ុយអេឡា កន្លែងដែលរបបប្រធានាធិបតីម៉ាឌូរ៉ូធ្វើអ្វីៗគ្រប់យ៉ាងប្រឆាំងនឹងប្រជាជាតិខ្លួន ដែលកំពុងត្រូវការរបស់ចាំបាច់ដូចជាស្បៀងអាហារនិងថ្នាំសង្កូវ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab