adverise with khmeread 1

ក្រោយ​ដឹកនាំ Leicester ល្អ​ខ្លាំងពេក​! ឥឡូវ​លោក Ranieri បាន​ជាប់​ក្នុង​បញ្ជី​សម្រិតសម្រាំង​គ្រូបង្វឹក​សម្រាប់​ជម្រើសជាតិ​អ៊ីតាលី​

​    ​លោក Claudio Ranieri កំពុងស្ថិត​ក្នុង​បញ្ជី​របស់​ជម្រើស​អ៊ីតាលី​ដើម្បី​ជំនួស​លោក Antonio Conte ជា​គ្រូបង្វឹក​ថ្មី​។​

​    ​បើ​យោងតាម​សារព័ត៌មាន Gazzetta dello Sport កាលពី​ម្សិលមិញ​បាន​អះអាងថា គ្រូ​របស់​ក្រុម Leicester រូបនេះ​គឺជា​ជម្រើស​ទី​ពីរ​ដ៏​សក្តិសម​បន្ទាប់ពី​គ្រូបង្វឹក Bologna គឺ​លោក Roberto Donadoni ខណៈដែល​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​នឹងធ្វើ​ការចាត់ចែង​ក្រុម​ជម្រើស​ឱ្យ​ស្រួលបួល​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ​។ លោក Donadoni ធ្លាប់បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អំឡុង​ឆ្នាំ ២០០៦ ដល់ ២០០៨ ផងដែរ​។​

​    ​លោក Ranieri បាន​ជួប​បទពិសោធន៍​ឈឺចាប់​រយៈពេល​ខ្លី​ក្នុងនាម​ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ក្រិ​ក និង​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​បន្ទាប់ពី​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម Faroe Islands​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បច្ចុប្បន្ន​មាន​វ័យ ៦៤ ឆ្នាំ​ហើយ និង​បាន​ចុះ​កុងត្រា​រយៈពេល​បី​ឆ្នាំកន្លះ​ជាមួយ​ក្លឹប​កាលពី​រដូវ​កាល​មុន ហើយ​ឥឡូវ​គាត់​កំពុងតែ​រីករាយ​ជាមួយ​រដូវ​កាល​ដ៏​អស្ចារ្យ​ជាមួយ Leicester  ជាមួយ​ក្រុម​របស់គាត់​មាន​ប្រាំ​ពិន្ទុ​ដាច់​ពី​ក្រុម​លេខ​ពីរ​។​

​    ​ក្រុម​ក​ញ្ជ្រោ​ញ Leicester កំពុងស្ថិត​លើ​វិថី​ទៅកាន់​ពាន Premier League ជា​លើកដំបូង និង​កំពុង​ត្រៀមខ្លួន​សម្រាប់​បាល់ទាត់ Champions League សម្រាប់​រដូវ​កាល​ក្រោយ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់