បញ្ជូនខ្លួនយុវជន២នាក់ទៅសាលាដំបូងខេត្តសៀមរាប

សៀមរាប៖ ប៉ូលិសបានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការនាថ្ងៃទ១១ មីនា​ បន្ទាប់ពីកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យការពារនិងអន្តរាគមន៍ខេត្ត បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០ នាទីយប់។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ឡុង ហុកស៊ី ភេទប្រុស ឆ្នាំកំណើត១៩៩៩ មុខរបរជាងបុកអណ្តូង ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (រក្សាទុកជួញដូរនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) និង២-ឈ្មោះ ខូវ ស៊ុយរតនៈ ភេទប្រុស ឆ្នាំកំណើត១៩៩៩ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិចុកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប(ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន)។

​ប៉ូលិសបានដកហូតវត្ថុតាងមានម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៦កព្ចាប់ ស្មើនឹងទម្ងន់១,២ក្រាម ទាំងសំបកឧបករណ៍ប្រើប្រាស់ និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០២គ្រឿង។ 

​សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ដើម្បីចាត់តាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab