អ្នកវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិ២៥០នាក់ព្រមានថា កាស AirPods របស់ក្រុមហ៊ុន Apple អាចបង្កជំងឺមហារីក

ឧបករណ៍ដ៏និយមប្រើប្រាស់បំផុត AirPods របស់ក្រុមហ៊ុន Apple ប្រហែលជាអាចបង្កជំងឺមហារីកទៅអ្នកដល់ពាក់វានឹងត្រចៀក។ នេះបើយោងតាមញត្តិមួយរបស់អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិ។

អ្នកវិទ្យាសាស្ត្រប្រមាណ ២៥០ នាក់បានចុះហត្ថលេខាលើញត្តិនេះ ដែលព្រមានប្រឆាំងទៅនឹងឧបករណ៍មួយចំនួន ដែលបញ្ចេញវិទ្យុសកម្ម ដែលបង្កឡើងដោយសារប្រើប្រាស់ប្រព័ន្ធ WiFi អ៊ីធឺណេត និង Bluetooth។

អ្នកជំនាញខ្លះបានព្រមានថា AirPods គឺជាឧបករណ៍ពិសេស ដែលគេកំពុងព្រួយបារម្ភ ដោយសារតែពួកវាស្ថិតនៅជាប់ក្រដាសត្រចៀក ដែលងាយនឹងប៉ះពាល់នឹងជាតិវិទ្យុសកម្មដ៏គ្រោះថ្នាក់។

គណៈវិនិច្ឆ័យវិទ្យាសាស្ដ្រនៅតែមិនទាន់ហ៊ានសន្និដ្ឋានថា ឧបករណ៍នេះបង្កឬមិនបង្កមហារីកនៅឡើយទេ ប៉ុន្ដែការសិក្សាលើសត្វបង្ហាញថា ឧបករណ៍នេះបានបង្កមហារីកលើពួកវា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...