ចប់ហ្មង Idol កូរ៉េ! សមាជិកម្នាក់ក្នុងក្រុមចម្រៀង Big Bang ដ៏ល្បីបំផុតរបស់កូរ៉េត្រូវបានចោទប្រកាន់ពីបទនាំស្រីក្មេងឱ្យដេកជាមួយពួកវិនិយោគិន

យោងតាម BBC កាលពីថ្ងៃអង្គារបានឱ្យដឹងថា តារាចម្រៀងល្បីវ័យក្មេងរបស់ក្រុមចម្រៀងជោគជ័យបំផុតរបស់កូរ៉េខាងត្បូងបានប្រកាសចូលនិវត្តន៍ពីវិស័យសិល្បៈ ពោលគឺមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់ពេស្យាចារដល់ពួកវិនិយោគិន។

តារាចម្រៀង Seungri នឹងចាកចេញពីក្រុមចម្រៀង Big Bang ដែលមានគ្នា៥នាក់ ដែលបានលក់ឌីចម្រៀងជាង ១៤០ លានបន្ទះបំបែកឯតទគ្គកម្ម ចាប់តាំងពីបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៦ និងត្រូវបានគេស្គាល់ថាជា "ស្ដេច K-pop"។

តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះបានសរសេរនៅលើ Instagram ថា "ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ដោយសារតែរឿងចម្រូងចម្រាសបានរីកកាន់តែធំឡើង"។

Seungri បានបដិសេធថា មិនបានបង្កើតពេស្យាចារនោះឡើយ។

Seungri  ដែលមានឈ្មោះពិតថា Lee Seung-hyun បានលុបចោលផែនការទាំងអស់ដែលបានគ្រោងទុកសម្រាប់កម្មវិធីទោលរបស់ខ្លួនក្នុងខែកុម្ភៈនិងមីនា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Seungri បានសុំទោសដល់អ្នកគាំទ្ររបស់គាត់ហើយបានសន្យាថានឹងចូលរួមដោយស្មោះត្រង់ក្នុងការស៊ើបអង្កេតលើការចោទប្រកាន់ទាំងអស់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...