អង្គការ WHO ប្រាប់ប្រទេសទាំងអស់ឱ្យពង្រឹងផែនការគ្រប់គ្រងជំងឺផ្តាសាយ ខណៈអង្គការនេះទទួលស្គាល់ថា ការផ្ទុះឡើងជំងឺផ្តាសាយបក្សីមួយទៀតគឺមិនអាចបញ្ចៀសបានទេ

អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវប្រទេសនានាឱ្យពង្រឹងការគ្រប់គ្រងជំងឺផ្តាសាយ ខណៈដែលការផ្ទុះរាលដាលជំងឺគ្រុនផ្តាសាយបក្សីមួយទៀត គឺ "មិនអាចបញ្ចៀស" បានឡើយ។ នេះបើយោងតាមវេបសាយ Daily Mail ចេញផ្សាយកាលពីថ្ងៃទី១២មីនា។

អង្គការសុខភាពពិភពលោកបានចាប់ផ្តើមយុទ្ធសាស្រ្តសកលមួយដោយសង្ឃឹមថានឹងកាត់បន្ថយការផ្ទុះឡើងនូវផលប៉ះពាល់របស់ជំងឺផ្តាសាយបក្សីតាមរដូវនិងកាត់បន្ថយចំនួនអ្នកស្លាប់។

រួមជាមួយវិធានការជាច្រើន អង្គការនេះបាននិយាយថាការចាក់វ៉ាក់សាំងផ្តាសាយក្នុងចំនួនធំជាងមុនគឺមានសារៈសំខាន់ណាស់ ពីព្រោះការចំណាយលើការព្យាបាលជំងឺគ្រុនផ្តាសាយបក្សីគឺធំធេងជាងនេះឆ្ងាយណាស់។

អង្គការសុខភាពពិភពលោកបានចាត់ទុកជំងឺគ្រុនផ្តាសាយបក្សីជាបញ្ហាសុខភាពសាធារណៈដ៏ធំបំផុតមួយហើយក្រុមអ្នកជំនាញបាននិយាយថាវាជាការគំរាមកំហែងធំជាងភេរវកម្មឬការវាយប្រហារតាមអ៊ីនធឺណេតទៅទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...