adverise with khmeread 1

ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បង្ហាញ​ឈុត​ថ្មី​ឡូយ​ត្រង់​ស្រីៗ​អាច​ពាក់​ក្រណាត់​ជួតក្បាល​បាន​ទៀត​!

​    ​ក្រុមហ៊ុន​សម្លៀកបំពាក់​កីឡា​របស់​ប្រទេស​ដា​ណឺ​ម៉ាក Hummel បានបង្ហាញ​ឈុត​ថ្មី​សម្រាប់​ជម្រើសជាតិ​បាល់ទាត់​អា​ហ្វ​ហ្គា​នី​ស្ថាន រួមជាមួយ​កន្សែង​ហ៊ី​ចាប់ (Hijab) សម្រាប់​កីឡាការិនី​បាល់ទាត់​ទៀតផង​។ នេះ​បើតាម​វេ​ប​សាយ CNN ចេញផ្សាយ​កាលពី​ថ្ងៃទី ៨ មីនា​។

​    ​ដោយ​ត្រូវបាន​យកមក​បង្ហាញ​នៅ​ទិវា​នារី​អន្តរជាតិ​ម្សិលមិញ​នេះ ឈុត​ពណ៌​ក្រហម​ថ្មី​សន្លាង​នេះ​បានរួម​បញ្ចូល​អាវ​ខាងក្នុង​មួយទៀត ដែល​អនុញ្ញាតឱ្យ​ស្រីៗ​អាច​គ្រប​ជិត​ពី​ក្បាល​ដល់​ចុងជើង នៅពេល​ចូលដល់​ទីលាន​ប្រកួត​។​

​    ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​បាន​ដក​បម្រាម​របស់ខ្លួន​ចំពោះ​ការពាក់​ក្រណាត់​ជួតក្បាល​នេះ​កាលពី​ឆ្នាំ ២០១៤ ដោយហេតុថា​ក្រណាត់​ជួត​នេះ​មិន​ជាប់​នៅ​នឹង​អាវ និង​មាន​ពណ៌​ដូច​អាវ​ផងដែរ​៕

adverise with khmeread
ប្រភព៖ CNN

មតិយោបល់