បើកឡានធ្លាក់ផ្លូវបុកដើមឈើស្លាប់តៃកុងម្នាក់ និងរងរបួសធ្ងន់ព្រូម្នាក់

កំពង់ឆ្នាំង​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១ និង៣០នាទីរសៀល នៅចំណុចផ្លូវកែងខាងលិចភូមិព្រៃញាម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 

ប៉ូលិសនិយាយថា​ រថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2770 ជិះគ្នា ០២នាក់ បានបើកធ្លាក់ផ្លូវបុកដើមឈើដោយខ្លួនឯង​ បណ្ដាលឱ្យស្លាប់តៃកុងម្នាក់ និងរងរបួសធ្ងន់ព្រូឡានម្នាក់។ យ៉ាងណាក៏ដោយប៉ូលិសមិនបានបញ្ជាក់លម្អិតពីអត្តសញ្ញាណជនរងគ្រោះនៅឡើយ​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab