ឃាត់ជនបរទេស៩នាក់ពីបទប្រើប្រាស់ឯកសារមិនត្រឹមត្រូវ នៅសង្កាត់ស្រះចក

ភ្នំពេញ​ ៖​ សមត្ថកិច្ចចម្រុះ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៦ ព្រឹកបានចុះឃាត់ជនបរទេសចំនួន៩នាក់ពីបទប្រើប្រាស់ឯកសារមិនត្រឹមត្រូវ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

ប៉ូលិសនិយាយថា​ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានចុះសហការជាមួយប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលស្រះចក ខណ្ឌដូនពេញ មានការដឹកនាំដោយ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេស ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

ជាលទ្ធផលពិនិត្យឃើញជនជាតិយួន សរុបចំនួន០៩នាក់ (ស្រី០៤នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread