ផ្ទះអច្ឆរិយៈ! ព្យុះកំបុតត្បូងវាយដួលដើមឈើជុំវិញអស់រលីង ចម្លែកអីតែផ្ទះមួយនេះនៅឈរទ្រឹងយ៉ាងរឹងមាំ

វីដេអូដ្រូនដ៏អស្ចារ្យមួយ បានបង្ហាញពីទិដ្ឋភាពផ្ទះនៅឈរត្រឹងយ៉ាងល្អឥតខ្ចោះមួយខ្នង ហ៊ុមព័ទ្ធទៅដោយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទាំងស្រុងនៅជុំវិញ បន្ទាប់ពីប៊ិះនឹងត្រូវបោកបក់ឱ្យដួលរលំដោយព្យុះកំបុតត្បូងដ៏កាចសាហាវ ដែលបានសម្លាប់មនុស្សចំនួន ២៣នាក់ ពេលដែលវាបានបោកបក់កាត់រដ្ឋអាឡាបាម៉ា និងផ្នែកមួយចំនួនទៀតក្នុងរដ្ឋចចចារ កាលពីជាងមួយសប្តាហ៍មុន។

វីដេអូនេះត្រូវបានផ្តិតដោយជាងថតរូបលោក Matt Gillespie ខណៈដែលយន្តហោះដ្រូនរបស់គាត់បានហោះកាត់ទីក្រុង Ellersie រដ្ឋចចចារ។

លោក Gillespie បានចែករំលែកវីដេអូមួយនេះនៅលើបណ្តាញសង្គម Facebook ជាមួយនឹងចំណងជើងថា វាគឺ "ជារឿងអស្ចារ្យបំផុតដែលផ្ទះមួយនេះគឺនៅតែឈរបាន ហើយអរគុណដល់ព្រះដែលអ្នកស្រុកទាំងនេះមិនអី!"។

ផ្ទះមួយខ្នងនេះហាក់ស្ថិតនៅចំផ្លូវដែលព្យុះឆ្លងកាត់ ប៉ុន្តែជាអព្ភូតហេតុវារងផលប៉ះពាល់តិចតួចប៉ុណ្ណោះ៕


 

adverise with khmeread
tiger
Loading ad ...