ឪពុករបស់ThibautCourtois: បណ្តាញព័ត៌មានមានចេតនាធ្វើបាបកូនប្រុសខ្ញុំ

        ឪពុក​របស់​អ្នកចាំទី ThibautCourtoisបាន​ចោទប្រកាន់​បណ្តាញព័ត៌មាន​នៅ​ក្រុងម៉ាឌី្រដ​ថា បានធ្វើ​បាប​កូន​ប្រុស​របស់​លោក បន្ទាប់ពី​អ្នកចាំទីរូបនេះ​ធ្វើ​មិនបាន​ល្អ អំឡុង​ពេល​ក្រុម​ Real Madrid ត្រូវ​ខ្ទាតចេញពី​ក្របខណ្ឌ​ CL ដោយ សារប្រកួត​ចាញ់​ក្រុម Ajax ។

        វាមិនមែនជាលើក​ទី​១​ទេ ដែល​អតីត​អ្នក​ចាំទី​ក្លឹប​ឆេលស៊ី​រូបនេះ​ប្រឈម​មុខ​នឹង​ការ​រិះគន់​ ចាប់តាំងពី​ចូល​រួម​ជាមួយ​ក្លឹប Real Madrid កាលពីរដូវក្តៅ​ឆ្នាំ​មុន​ ហើយ​ឪពុក​របស់ Courtois មិនអាចនៅស្ងៀម​បានទេ។

        លោក Thierry Courtoisជឿថា បណ្តាញ​ព័ត៌មានបាន​ផ្តោតគោលដៅ​លើ​កូន​ប្រុស​របស់​លោក បន្ទាប់ពី​កីឡាករ​រូប​នេះ​របូត​៤គ្រាប់​ រួម​ទាំង​ការ​របូត​គ្រាប់បាល់ហ្វ្រីឃីក​ អំឡុង​ពេលប្រកួត​ជាមួយ​ក្រុម Eredivisieកាលពី​សប្តាហ៍​មុន​នៅពហុកីឡាដ្ឋាន Bernabeuផងដែរ។

        លោក Thierry បាន​និយាយថា “​ខ្ញុំមាន​អារម្មណ៍​ថា គ្រប់គ្នា​ផ្តោត​គោលដៅ​លើ​ Courtois។ បណ្តាញព័ត៌មាន​អេស្ប៉ាញ​និង​កាសែត Flemish ហើយ​ក្នុង​នាមជា​ឪពុក​ ខ្ញុំ​មិន​អាច​ធ្វើ​មិន​ដឹងមិនឮបានទេ”។

        លោក​បន្តថា “​មាន​ទាក់ទងនឹងរឿង​ផ្ទាល់ខ្លួន​ផងដែរ ដែល​កើត​ចេញពី​បណ្តាញ​សារព័ត៌មាន​។ ខ្ញុំ​មើលឃើញពីចេតនា​របស់​អ្នកកាសែតមក​លើ​កូន​ប្រុស​របស់ខ្ញុំ”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab