Mohamed Salah:ខ្ញុំនឹងបោះបង់ក្តីសុបិនផ្ទាល់ខ្លួន ដើម្បីសម្រេចបំណងរបស់ក្រុមទាំងមូល

កីឡាករ​ Mohamed Salah សុខចិត្តបោះបង់​ក្តីសុបិន​លើក​ពាន​ក្របខណ្ឌ CL​ ដើម្បី​ជួយឲ្យ​ក្រុម Liverpool ​មាន​ឱកាស​ប្រជែង​យក​ពាន​ជើង​ឯក​​ EPL ។កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះមាន​អារម្មណ៍​ខកចិត្ត​ បន្ទាប់ពី​​រងរបួស​នៅវគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ CL កាល​ពី​ឆ្នាំ​មុន។

ក្តីសុបិន្តធំបំផុត​របស់កីឡាកររូបនេះគឺ​ការលើក​ពាន CL ដែលជាពាន​ធំបំផុត​នៅ​តំបន់អឺរ៉ុប​ ប៉ុន្តែ​​ Salah ដឹងច្បាស់​ថា តើ​វាមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ក្រុម Liverpool ក្នុង​ការ​លើក​ពាន​ជើងឯក PL ​ជាលើក​ដំបូង​ចាប់តាំងពីឆ្នាំ​១៩៩០មក។

Salah បាននិយាយថា “​​និយាយដោយ​ស្មោះត្រង់ទៅ​ ការ​ប្រកួត​ដ៏សំខាន់​​បំផុត​សម្រាប់ខ្ញុំ​គឺ​ក្របខណ្ឌ​ CL​ ប៉ុន្តែ​ក្តីសុបិន​សម្រាប់ក្រុម​និង​ក្លឹបគឺពានជើងឯកលីក​។ ដូច្នេះ​ខ្ញុំ​រីករាយ​នឹង​លះបង់ក្តីសុបិន​ផ្ទាល់ខ្លួន​ ដើម្បី​សម្រេចក្តីសុបិន​រួម​របស់ Liverpool ។ ប៉ុន្តែប្រសិនបើ​យើង​អាចឈ្នះ​ពាន​ទាំង​ពីរ​ វារឹតតែ​ល្អ​ ហើយ​នេះគឺជា​អ្វីដែល​យើង​កំពុង​ព្យាយាម​ធ្វើ”៕

adverise with khmeread