Man Utdគ្រោងដាក់ឲ្យ Alexis Sanchez លេងក្នុងកិច្ចសន្យាខ្ចីជើង

    មានសេចក្តីរាយការណ៍ថា អនាគតរបស់ខ្សែប្រយុទ្ធ Alexis Sanchez អាចអាចនឹងមានទៅកន្លែងផ្សេងដោយកីឡាកររូបនេះនឹងត្រូវបង្ខំចិត្តចាកចេញពីក្លឹប Man UItdក្នុងកិច្ចសន្យាខ្ចីជើង ស្របពេលដែលមានការអះអាងថា Sanchez មិនស្ថិតក្នុងផែនការរបស់គ្រូបង្វឹកលោក Ole Gunnar Solskjearទេ ខណ:គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះគ្រោងនឹងក្លាយជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ក្លឹប Man Utd។ 
កីឡាករវ័យ៣០ឆ្នាំរូបនេះមានបញ្ហាលំបាក ចាប់តាំងពីចាកចេញពីក្លឹប Arsenal មកចូលរួមជាមួយ Man Utdក្នុងកិច្ចព្រមព្រៀងមួយដែលកីឡាកររូបនេះទទួលបានប្រាក់ឈ្នួល ៣៥០.០០០ផោនក្នុងមួយសប្តាហ៍ក្នុងរយៈពេលបួនឆ្នាំកន្លះ ដោយប្រាប់ឈ្នួកបានកើនដល់៤៥០.០០០ផោន នៅពេលបូកបន្ថែមសិទ្ធិប្រើប្រាស់រូបភាពរបស់កីឡាកររូបនេះ និងមានការបូកបន្ថែមប្រាក់លើកទឹកចិត្ត ៦០០.០០០ផោនផងដែរ។
    ប៉ុន្តែកីឡាកររូបនេះអាចរកបានត្រឹម៥គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញមុខ៤១លើកសម្រាប់ក្លឹប Man Utd ហើយនៅពេលនេះក្លឹបនេះត្រៀមនឹងដាក់ឲ្យ Sanchez លេងក្នុងកិច្ចសន្យាខ្ចីជើង ។ 
ទោះបីជាយ៉ាងណា Man Utdដឹងច្បាស់ថា ពួកគេនឹងមានការលំបាកក្នុងការលក់កីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ដូច្នេះ ហើយសង្ឃឹមថា នឹងមានក្លឹបជាច្រើននឹងចាប់អារម្មណ៍ក្នុងកិច្ចសន្យាខ្ចីជើង៕
 

adverise with khmeread
tiger
Loading ad ...