រុស្ស៊ីដណ្តើមបានមេដាយមាសនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ប្រចាំខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ក្រុមបាល់ទះឆ្នេរខ្សាច់បុរសមកពីប្រទេសរុស្ស៊ីគ្រងតំណែងម្ចាស់ជើងឯកនៃការ​ប្រកួត​បាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំមណ្ឌលកំពង់ស្ពឺ​ក្នុងក្របខណ្ឌការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរ​អាន់ឆ័រលើកទី២​ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នៅបរិវេណដីឡូរ៍ឧកញ៉ា​ ឈួន គឹមសាន ។

ក្នុងឱកាសប្រគល់រង្វាន់ជូនក្រុមជយលាភី និងបំពាក់មេដាយដោយមានការអញ្ជើញចូលរួមពីលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺលោក Chris Liu នាយកផ្នែកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) លោក Fahmi Rajendraនាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងអ្នកនាង Justina Vincentនាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ។

ក្រុមបាល់ទះឆ្នេរខ្សាច់បុរសរុស្ស៊ីទទួលបានមេដាយមាសការ​ប្រកួត​បាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំមណ្ឌលកំពង់ស្ពឺ​ បន្ទាប់ពីយកឈ្នះក្រុមបាល់ទះឆ្នេរខ្សាច់បុរសអាហ្រ្វិកខាងត្បូងក្នុងលទ្ធផល២សិតទល់០ នៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះក្រុមបាល់ទះឆ្នេរខ្សាច់បុរសអាហ្រ្វិកខាងត្បូងបានត្រឹមជើងឯករងចំណែកម្ចាស់មេដាយសំរិទ្ធបានទៅលើក្រុមបាល់ទះឆ្នេរខ្សាច់បុរសដាណាម៉ាក។​ ក្រុមទទួលជយលាភីទាំង៣នឹងមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour  ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ២០២០ ប្រទេសជប៉ុនដើម្បីឈានរកទៅជើង​ឯកពិភពលោក។

កម្មវិធីប្រកួតនេះនឹងបន្តធ្វើឡើងនៅខេត្តពីរទៀតគឺ៖ខេត្តសៀមរាប នៅថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែមីនា និងខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/។​

ពិសាដោយការទទួលខុសត្រូវ៕

adverise with khmeread
PR
tiger
Loading ad ...