adverise with khmeread 1

ក្មេងប្រុស​ប៉ា​ឡេ​ស្ទី​ន​ដ៏​កំសត់​ម្នាក់​នឹង​ជួប​វីរៈបុរស​ក្រុម Real Madrid របស់គាត់​

​    ​ជីវិត​របស់គាត់​បាន​ក្លាយជា​សុបិន​អាក្រក់​យូរណាស់​មកហើយ ប៉ុន្តែ​ឥឡូវ​ក្មេងប្រុស​ឈ្មោះ Ahmed Dawabsheh ត្រៀម​រួចរាល់​ហើយ​ដើម្បី​ផ្លាស់ប្តូរ​សុបិន​អាក្រក់​នេះ​ចេញ​តាម រយៈ​ការជួប​ផ្ទាល់​ជាមួយ​វីរៈ​របស់គេ​។​

​    ​ក្មេងប្រុស​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​វ័យ​ប្រាំ​ឆ្នាំ​រូបនេះ បាន​ចំណាយពេល​អស់​ប្រាំ​ខែ​ក្នុង​មន្ទីរ ពេទ្យ​ដើម្បី​ធ្វើការ​វះកាត់​និង​ទទួល​ការថែទាំ​ដោយសារ​រលាកភ្លើង​ក្នុងអំឡុង​វាយប្រហារ​ដោយ​គ្រាប់បែក​ចំ​ផ្ទះ​របស់គាត់​ក្នុង​តំបន់ West Bank ពី​សំណាក់​ពួក​ឆ្មេ​ង​និយម​អ៊ីស្រាអែល​ដែល​បានសម្លាប់​ក្រុមគ្រួសារ​របស់គាត់​ផ្សេងទៀត​ទាំងអស់​។​

​    ​ឥឡូវ​គាត់​បានទទួល​ដំណឹង​ថា គាត់​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ខែ​នេះ​ដើម្បី​ជួប​និមិត្តរូប​របស់គាត់​នៅ​ក្លឹប​អធិរាជ​ស Real Madrid​។​

​    ​ប្អូនប្រុស Ahmed គឺជា​តួអង្គ​សំខាន់​ក្នុង​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​បន្ទាប់ពី​រូបភាព​របស់គាត់​ស្លៀក​ពាក់អាវ​ក្រុម Real Madrid ខណៈ​កំពុង​រុំបង់​របួស​នៅ​មន្ទីរពេទ្យ​មួយ​បាន​ទាក់ទាញ​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​។​

​    ​លោក Hussein Dawabsheh ដែលជា​ជីតា​របស់ Ahmed ដែល​កំពុងស្នាក់នៅ​ជាមួយ​រូបគេ​នៅ​មន្ទីរពេទ្យ​បាន​និយាយថា "​យើង​ទទួលបាន​ការអញ្ជើញ​ពី​ក្រុម Real Madrid សម្រាប់ Ahmad និង​សមាជិកគ្រួសារ​ពីរ​នាក់​ទៀត​នៅ​ថ្ងៃទី ១៧ ខែមីនា​នេះ​។ Ahmed ពិតជា​ពេញចិត្ត​ចំពោះ​ដំណឹង​នេះ ជាពិសេស​គាត់​ជា​ប្រិយមិត្ត Real Madrid និង Cristiano Ronaldo"​។​

​    ​គ្រួសារ​របស់គាត់​និង​ក្រុម​អ្នកគាំទ្រ​បាន​និយាយថា នៅពេលដែល Real Madrid បានឮ​ពី​ស្ថានភាព​របស់​ប្អូនប្រុស Ahmed ពួកគេ​មិនអាច​បិទ​ភ្នែក​បានទេ និង​ពិតជា​ចង់​ជួយ​គាត់​ខ្លាំងណាស់​។​

​    ​លោក Khalid Shoman ដែលជា​អ្នកដំណាង​ក្រុម​អ្នកគាំទ្រ​ក្លឹប Real Madrid ប្រចាំ​ប្រទេស​ប៉ា​ឡេ​ស្ទី​ន បាន​និយាយថា "​ក្លឹប​មានចិត្ត​អាណិតអាសូរ​ចំពោះ​សាច់រឿង​របស់ Ahmad និង​ក្តី​ស្រឡាញ់​របស់គាត់​ចំពោះ Real Madrid ហើយ​ពួកគេ​បាន​សុំ​យើង​ឲ្យ​ទាក់ទង​គ្រួសារ​និង​គ្រូពេទ្យ​របស់គាត់​ដើម្បី​ពិនិត្យ​មើលថា​តើ​ពេលណា​គាត់​អាចធ្វើ​ដំណើរ​បាន​"​។​

​    ​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុម​មកពី​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ជួយ​ដល់​ប្រិយមិត្ត​វ័យក្មេង​បែបនេះ​។ ក្រុម Barcelona បាន​ផ្ញើ​អាវ​ជាមួយ​ហត្ថលេខា​របស់ Lionel Messi ទៅកាន់​ប្អូនប្រុស Murtaza Ahmadi បន្ទាប់ពី​រូបភាព​របស់គេ​ពាក់អាវ​ធ្វើ​ពី​ប្លា​ស្ទិ​ច​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ល្បី​ពេញ​បណ្តាញ​សង្គម​៕

adverise with khmeread
ប្រភព៖ CNN

មតិយោបល់