ហើមជើងអំឡុងពេលមានផ្ទៃពោះ? អនុវត្តតាមវិធី២យ៉ាងអាចបំបាត់បានយ៉ាងងាយ!

យោងតាមសមាគមស្ដ្រីមានផ្ទៃពោះអាមេរិក ការហើមជើងគឺជាផ្នែកធម្មតាមួយនៃការមានគភ៌ ដែលបង្កឡើងដោយកើនឡើងនៃឈាមនិងអង្គធាតុរាវបន្ថែម ដែលរាងកាយបានផលិតដើម្បីបំពេញតម្រូវការនៃការលូតលាស់របស់ទារកក្នុងផ្ទៃ។

ការហើមនេះអាចកើតឡើងនៅលើកែងជើង កំភួនជើង និង ប្រអប់ជើង។ ហើយវិធីបំបាត់ហើមគឺអនុវត្តដូចរៀបរាប់ខាងក្រោម៖

១. ដើរឱ្យបានច្រើន
ដើរអាចជួយបំបាត់ហើមជើងបាន នៅពេលអ្នកកំពុងមានផ្ទៃពោះ។ ការដើរជួយសម្រាលការកកស្ទះអង្គធាតុរាវនៅក្នុងជើងរបស់អ្នកបាន។ 

២. កល់ជើងឱ្យខ្ពស់
កល់ជើងឱ្យខ្ពស់ក៏អាចជួយសម្រាលការហើមជើងបានដែរអំឡុងពេលមានគភ៌។ អ្នកគ្រាន់តែគេងយកខ្នើយខ្ពស់មកកល់ជើងជាការស្រេច។ កល់ជើងខ្ពស់ជួយរក្សាលំហូរឈាមបានល្អ ទប់ស្កាត់ការកើនអង្គធាតុរាវក្នុងជើង និងសម្រួលដល់ការលុបបំបាត់អង្គធាតុរាវទាំងនោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត