រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារលើកទី១ពីស្រាបៀរអាន់ឆ័រ

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃពុធទី​ ៦ ​ខែមីនា ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីមួយជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួន១រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ចំនួន១រូបពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ​ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក ភីន ផាន និងលោក ស៊ួន សុផន មកពីខេត្តកំពង់ស្ពឺ ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារបានមានប្រសាសន៍ថា៖ ពួកគាត់តែងតែផឹកស្រាបៀរអាន់ឆ័រនៅពេលជួបជុំមិត្តភ័ក្តិ។ នៅពេលពួកគាត់ដឹងថាត្រូវរង្វាន់ ពួកគាត់មានអារម្មណ៍រំភើបរីករាយក្រៃលែង។ ពួកគេសំណូមពរស្រាបៀរអាន់ឆ័រមានកម្មវិធីប្រូម៉ូសិននេះបន្តទៅទៀត​ ហើយក៏បានបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិតជាបានប្រគល់រង្វាន់ពិតដល់ពួកគាត់មែន  ដែលបានប្រគល់ជូនគាត់ដោយលោក Seong Wei Wong នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។ ជាចុងក្រោយគាត់ផ្តាំផ្ញើឲ្យអតិថិជនផ្សេងទៀតទទួលទានស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ម៉ឺនដុល្លារដូចគាត់ទាំងពីរ។

ក្រៅពីចូលរួមកម្មវិធីប្រគល់រង្វាន់នេះ លោក ភីន ផាន និងលោក ស៊ួន សុផន ក៏មានឱកាសចូលរួមទស្សនាការសម្តែងពីតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃអាទិត្យទី 10 ខែមីនា ឆ្នាំ 2019 នៅកម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់របស់ស្រាបៀរអាន់ឆ័រនៅក្នុងខេត្តកំពង់ស្ពឺ ហើយត្រូវបានអញ្ជើញឡើងលើឆាកនៃកម្មវិធីប្រគំតន្ត្រីនេះ។

លោក ប៊ីន វណ្ណារុំ មកពីក្រុងប៉ោយប៉ែត ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ បានមានប្រសាសន៍ថា៖គាត់មានអារម្មណ៍រំភើបរីករាយក្រៃលែងនៅពេលដឹងថាត្រូវរង្វាន់ ហើយក៏បានបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិតជាបានប្រគល់រង្វាន់ពិតដល់គាត់មែន ដែលបានប្រគល់ជូនគាត់ដោយលោក Fahmi Rajendra  នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន​ឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ​១២កំប៉ុង  ២៤ កំប៉ុង​ ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។  ជារៀងរាល់ខែក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួន២រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន២រូបដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះនៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ!!!! 

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000

រីករាយស្រស់ថ្លា

ពិសាដោយការទទួលខុសត្រូវ៕

adverise with khmeread
PR