ភ្លើងឆាបឆេះផ្ទះកម្សាន្តលំហែកាយនៅក្រុងខេមរភូមិន្ទមិនទាន់ដឹងមូលហេតុ

កោះកុង​ ៖ មានករណីគ្រោះអគ្គិភ័យបានឆាបឆេះផ្ទះកម្សាន្តលំហែកាយ របស់លោកស្រី ជា សំអាតដែលជាអ្នកមានស្តុកស្តុម្ភ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង​ នៅវេលាម៉ោង ១១ និង៣៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ 

​ប៉ូលិសនិយាយថា​ ភ្លាមៗនោះសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿងរថយន្តស្នងការដ្ឋាន ៣គ្រឿង, រថយន្តអធិការដ្ឋាន ១គ្រឿង, រថយន្តក្រុមហ៊ុន SEZ co.ltd ១គ្រឿង និង រថយន្តឯកជនរបស់លោក សៀង បូរ៉ាត់ ២គ្រឿង ដោយបានបាញ់ទឹកអស់ចំនួន ២៥ឡាន​  បានពន្លត់រលត់ជាស្ថាពរ នៅវេលាម៉ោង៣ និង៣២នាទីរសៀលថ្ងៃ-ខែ-ឆ្នាំដដែល។   

​ប៉ូលិសបន្តថា ទ្រព្យសម្បត្តិខូចខាតក្នុងផ្ទះលំហែកាយ​ រួមមាន​ ១-ម៉ាស៊ីនត្រជាក់ ២គ្រឿង, ២-ពូកគេង ២​, ៣-កង្ហារព្យួរជញ្ជាំង ២គ្រឿង​, ៤-ធុងទឹកជ័រ ២​, ៥-កញ្ចក់ ២ផ្ទាំងធំ និង៦-អំពូលភ្លើង ៣០អំពូល។ ករណីខាងលើនេះមិនទាន់ដឹងអំពីមូលហេតុនៃការឆេះនៅឡើយទេ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab