អ្នករត់ម៉ូតូកង់បីដេកលក់​ ទៅលួចដោះយកខ្សែដៃត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវបញ្ជូនទៅតុលាការនាថ្ងៃទី១៣មីនាឆ្នាំ២០១៩​ បន្ទាប់ពីបានធ្វើសកម្មភាពលួចខ្សែដៃពីអ្នករត់ម៉ូតូកង់បីដេកលក់​ កាលពីវេលាម៉ោង​៤ និង២០នាទី​ ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩​ នៅចំណុចមុខហ្គារ៉ាសសាំង​ លី​ ហៀង​ ផ្លូវ១០២៧ ក្រុមទី៦​ ភូមិគង្គារផុស​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឫស្សីកែវ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ​  វ៉ាន់​ សារុំ​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ មុខរបរ​រត់ម៉តូឌុប​ ស្នាក់នៅផ្ទះជួល​ សង្កាត់​បឹងទំពុន​ទី២​ ខណ្ឌមានជ័យ​ (គ្មានសារធាតុញៀន)។ សម្ភារៈដកហូតខ្សែដៃ១ (ខ្សែលោហធាតុពណ៌លឿង) ទម្ងន់៩ជី​ និងម៉ូតូមួយគ្រឿងម៉ាក​ ហុងដាសេ១២៥​ ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HI-3721​។ ចំណែក​ជនរងគ្រោះឈ្មោះ ងួន មករា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បីស្នាក់នៅផ្ទះជួលផ្លូវ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែ។

ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះកំពុងដេកនៅលើម៉ូតូកង់បីដែលចតនៅមុខហ្គារ៉ាសសាំង​ ដោយឃើញឱកាសល្អ​ជនសង្ស័យ ក៏ចូលទៅដោះខ្សែរដៃ​ ហើយប្រជាពលរដ្ឋឃើញក៏ស្រែកឆោឡោត្រូវបានកម្លាំងប៉ូលិសល្បាតជួយអន្តរាគមន៍បានឃាត់ខ្លួនជនសង្ស័យតែម្តង។ 

បច្ចុប្បន្នប៉ូលិសខណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...