បុរសអាល្លឺម៉ង់ម្នាក់ដេកស្លាប់នៅផ្ទះសំណាក់ភ្នំមាស

កោះកុង​ ៖ មានករណីជនបរទេសម្នាក់ស្លាប់ក្នុងបន្ទប់ទឹកផ្ទះសំណាក់បង្កការភ្ញាក់ផ្អើល បានកើតឡើងនៅវេលាម៉ោង ៥ព្រឹក នាថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ភ្នំមាស ស្ថិតនៅក្នុងភូមិ ២ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ Leihenseder Bruno Michael ភេទ ប្រុស អាយុ ៧២ ឆ្នាំ សញ្ជាតិអាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ C8R2Z689N ផុតកំណត់ថ្ងៃទី ១៣/៩/២០២៥ ទិដ្ឋាការលេខ TI 16975581 ផុតកំណត់ថ្ងៃទី ១០ មេសា ២០១៩ ចូលមកកម្ពុជាតាមច្រកចាំយាម ស្នាក់នៅផ្ទះសំណាក់ថ្ងៃទី ១២មីនា២០១៩ នៅបន្ទប់លេខ B01 វេលាម៉ោង៨និង៣០នាទីព្រឹក។

តាមការត្រួតពិនិត្យបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងដួលក្នុងបន្ទប់ទឹក។ បច្ចុប្បន្ន សពរងគ្រោះត្រូវបានស្ថានទូតមកទទួលយកទៅ ដើម្បីទំនាក់ទំនងទៅខាងសាច់ញាតិ៕


 

adverise with khmeread