ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅតាកែវ

តាកែវ​ ៖​ កម្លាំងអាវុធហត្ថការិយាល័យបទល្មើសគ្រឿងញៀនខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកទ្រាំង និងស្រុកកោះអណ្តែត ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿង ញៀន នៅចំណុចភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។ 

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា​ ជនសង្ស័យ រួមមាន​ ១. ឈ្មោះ ជ ប៊ុន ចិត្ត ភេទប្រុស អាយុ​៣២ឆ្នាំ រស់នៅកន្លែងកើតហេតុ, ២. ឈ្មោះ នង ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅកន្លែងកើតហេតុ និង៣. ឈ្មោះ សាន្ត សុម៉ៅ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅកន្លែងកើតហេតុ។ 

រួមទាំងដកហូតបានវត្ថុតាងមានម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ២០កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈសេពថ្នាំញៀនមួយចំនួន។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខត្ត ដើម្បីចាត់ការតាមនីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab