បុរសម្នាក់បើករថយន្តដឹកដំឡូងក្រឡាប់ឆេះស្លាប់បុរសម្នាក់

ក្រចេះ​ ៖ រថយន្តដឹកដំឡូងក្រឡាប់កើតជាអគ្គិភ័យឆេះស្លាប់បុរសម្នាក់ក្នុងកាប៊ីន បន្ទាប់ពីជនរងគ្រោះបានជួបហេតុការណ៍បើករថយន្តដឹកដំឡូងមី ក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៧ កាលពីវេលាពាក់កណ្តាលយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ មិនា ឆ្នាំ២០១៩ ក្នុងឃុំគោលាប់ ស្រុកចិត្របុរី​ ខេត្តក្រចេះ​។ 

ប៉ូលិសនិយាយថា​ អ្នកបើកឡានមិនស្គាល់អត្តសញ្ញាណ​ ប៉ូលិសជំនាញចរាចរណ៍ កំពុងតែស្រាវជ្រាវរកអត្តសញ្ញាណ។ មូលហេតុដែលបង្ក ត្រូវបានប៉ូលិសជំនាញសន្និដ្ឋានថា បណ្តាលពីអ្នកបើកបររថយន្តងងុយដេក ទើបរេចង្កូតធ្លាក់ផ្លូវធ្វើឱ្យរថយន្តក្រឡាប់រហូតឆេះតែម្តង។

ភ្លាមៗនោះប៉ូលិសបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចំនួន២គ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ តែមិនអាចជួយសង្រ្គោះអាយុជីវិតជនរងគ្រោះបាននោះទេ ដោយសារតែជនរងគ្រោះត្រូវបុកកៀបជាប់ក្នុងកាប៊ីនរថយន្ត និងត្រូវភ្លើងឆេះស្លាប់នៅនឹងកន្លែង៕


 

adverise with khmeread
tiger
Loading ad ...