ហ្វេសប៊ុកលួចចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនបច្ចេកវិជ្ជាចំនួន១៥០ ដោយមិនឱ្យគេដឹង

ហ្វេសប៊ុកកំពុងត្រូវបានស៊ើបអង្កេតពីបទចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនបច្ចេកវិជ្ជាចំនួន១៥០ដោយមិនឱ្យអ្នកប្រើបានដឹង។

រដ្ឋអាជ្ញាកំពុងធ្វើការស៊ើបអង្កេតករណីព្រហ្មទណ្ឌមួយលើកិច្ចព្រមព្រៀងទិន្នន័យ ដែលបានធ្វើឡើងដោយក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះជាមួយក្រុមហ៊ុនបច្ចេកវិជ្ជាធំៗមួយចំនួននៅលើពិភពលោក ចំពេលមានការត្រួតពិនិត្យយ៉ាងខ្លាំងលើក្រុមហ៊ុនហ្វេសប៊ុកនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ប្រភពអនាមិកមួយបានប្រាប់កាសែត The New York Times ថា ចៅក្រមនៅក្រុងញូវយ៉កបានកោះហៅក្រុមហ៊ុនផលិតស្មាតហ្វូនចំនួនពីរ ដែលពាក់ព័ន្ធនឹងភាពជាដៃគូនេះ។

គេបានដឹងថា ទិន្នន័យអ្នកប្រើប្រាស់ ដែលត្រូវបានចែករំលែកដោយមិនឱ្យម្ចាស់ដើមដឹង គឺរួមមានឈ្មោះមិត្តភក្តិ ភេទ និងថ្ងៃខែឆ្នាំកំណើត។

កាសែត The New York Time បានរាយការណ៍ថា Amazon, Apple, Microsoft និង Sony បានកាត់បន្ថយការចែករំលែកទិន្នន័យជាមួយហ្វេសប៊ុក។

ទោះបីជាយ៉ាងណាក៏ដោយហ្វេសប៊ុកបានបន្តចែករំលែកព័ត៌មានជាមួយក្រុមហ៊ុនផលិត hardware និង software ចំនួន ៦១ ទៀត បន្ទាប់ពីក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានបញ្ឈប់ការអនុវត្តវានៅក្នុងខែឧសភា ឆ្នាំ ២០១៥ ក៏ដោយ៕


 

adverise with khmeread
tiger
Loading ad ...