បីថ្ងៃប៉ូលិសបង្ក្រាបករណីចោរប្លន់សកម្មនៅភ្នំពេញបាន៥នាក់

​ភ្នំពេញ​ ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ ប៉ូលិសខណ្ឌមានជ័យ ប៉ូលិសខណ្ឌទួលគោក ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងប៉ូលិខេត្តកំពត បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន​ ០៥នាក់ (ប្រុស៤នាក់ ស្រី ១នាក់) កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ 

​ប៉ូលិសនិយាយថា​ ករណីទី១-កាលពីថ្ងៃទី០៣ មីនា ២០១៩​ វេលាម៉ោងប្រហែល០១រំលងអធ្រាត្រ ធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ក្រហម-ខ្មៅពាក់ស្លាកលេខ 1AA-2166 នៅចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ 

​ករណីទី២​ -កាលពីថ្ងៃទី០៦ មីនា ២០១៩ វេលាម៉ោង ប្រហែល៦ និង៣០នាទី ធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។  

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌ​ កសាងសំណុំរឿង​បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread