ហ្វេសប៊ុកគាំង ១៤ ម៉ោង​ រំខានដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក

ហ្វេសប៊ុកបានវិលត្រឡប់មកសភាពដើមវិញនៅថ្ងៃនេះ បន្ទាប់ពីគាំងអស់ ១៤ ម៉ោងសម្រាប់អ្នកលេងបណ្ដាញសង្គមមួយចំនួន ខណៈដែលផ្ទៃក្នុងក្រុមហ៊ុនបានអះអាងថា ពួកគេបានបានដំឡើងម៉ាស៊ីនថ្មី ខណៈដែលម៉ាស៊ីនផ្សេងទៀតខូច។

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក Instagram និង WhatsApp មួយចំនួនធំលើពិភពលោកបានជួបការរអាក់រអួល ដោយសារតែបញ្ហាខូចម៉ាស៊ីនរបស់ក្រុមហ៊ុនហ្វេសប៊ុក។

នេះបានក្លាយជាបញ្ហាធ្ងន់ធ្ងរបំផុតរបស់ហ្វេសប៊ុកមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រខ្លួន បើទោះជាបុគ្គលិកបានបដិសេធថា ខ្លួនត្រូវបានគេវាយប្រហាររំខានក៏ដោយ។

លើកចុងក្រោយរបស់ហ្វេសប៊ុកដែលគាំងស្រដៀងគ្នាបែបនេះដែរ គឺក្នុងឆ្នាំ ២០០៨ នៅពេលវេបសាយរបស់ខ្លួនមានអ្នកលេងរហូតដល់ទៅ ១៥០ លាននាក់ ដែលប្រៀបធៀបទៅនឹងសព្វថ្ងៃមានអ្នកលេងរហូតដល់ទៅ ២,៣ ពាន់លាននាក់។

យោងតាមប្រភព NBC Bay Area បានឱ្យដឹងថា ទិន្នន័យរបស់ក្រុមហ៊ុននេះលើសដែនកំណត់ ហើយពួកគេបានរៀបចំដំឡើងម៉ាស៊ីនថ្មី ខណៈដែលម៉ាស៊ីនផ្សេងទៀតខូច។ យ៉ាងណាមិញ បញ្ហានេះនៅតែអាចដោះស្រាយបាន គ្រាន់តែត្រូវការពេលវេលាច្រើន៕


 

adverise with khmeread