ធ្លាប់តែល្បីខាងផលិតរថយន្ត ឥឡូវ Toyota ផលិតយានអកាសទុកឱ្យជប៉ុនជិះនៅលើឋានព្រះចន្ទវិញម្តង, ឆ្ងាញ់ត្រង់មិនបាច់ស្លៀកពាក់ឈុតអវកាសបានទៀត!

ក្រុមហ៊ុន Toyota បានបង្ហាញ​​គំរូយានអវកាស​ស្វ័យប្រវត្តិ​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​ខ្លួន​អាច​នឹង​បញ្ជូនទៅ​ឋាន​ព្រះ​ចន្ទ​នាពេល​អនាគតខាងមុខដ៏ខ្លី​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA) ដើម្បី​អភិវឌ្ឍ​យាន ​ដែលមាន​សមត្ថភាព​ដឹក​អវកាសយានិក​នៅលើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​ដោយ​មិនចាំបាច់​ស្លៀកពាក់​ឈុត​អវកាស​។​

​នៅ​ទីបំផុត យាន​នេះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​រុករក​ចម្ងាយ ១០.០០០ គីឡូម៉ែត្រ​លើ​ផ្ទៃ​ព្រះ​ចន្ទ​។ JAXA មានបំណង​បាញ់​បង្ហោះ​ប្រព័ន្ធ​យានអវកាស​នេះ​នៅ​ឆ្នាំ ២០២៩​។​

​លោក Hiroshi Yamakawa ប្រធាន​ទីភ្នាក់ងារ​អវកាស JAXA បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ថា “​យាន​ដឹក​មនុស្ស​ដែលមាន​កាប៊ីន​ប្រើ​សម្ពាធ​ទំនាញ​ដូច​លើ​ផែនដី​នេះ​គឺជា​ធាតុ​មួយ ដែល​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រុករក​និង​ការប្រើប្រាស់​ផ្ទៃ​ឋាន​ព្រះ​ចន្ទពេញលេញ​​”​។​

​កាប៊ីន​មាន​សម្ពាធ​នៅ​ខាងក្នុង​នេះនឹង​អនុញ្ញាតឱ្យ​យានអវកាស​ដឹក​អវកាសយានិក​ឆ្លងកាត់​ផ្ទៃ​ព្រះ​ចន្ទ​ដ៏​សែនឆ្ងាយ​។​

​យាន​គំរូ​របស់​ក្រុមហ៊ុន Toyota ដែល​បង្ហាញឱ្យឃើញ​នៅក្នុង​វីដេអូ​ថ្មី​និង​រូបភាព​ជាច្រើន​កាលពី​ថ្ងៃ​អង្គារ នឹងត្រូវ​រចនា​ឡើង​ដើម្បី​ដឹក​អវកាសយានិក​ពីរ​នាក់​និង​ដំណើរការ​លើ​ថាមពល​ពន្លឺព្រះអាទិត្យ​និង​បច្ចេកវិជ្ជា​អាគុយ​ឥន្ធនៈ​។​

​ទីភ្នាក់ងារ​អវកាស​ជប៉ុន​គ្រោង​នឹង​ចាប់ផ្តើម​បញ្ជូន​មនុស្ស​ទៅធ្វើ​បេសកកម្ម​រុករក​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០៣០​។ ប៉ុន្តែ​ជាដំបូង ជប៉ុន​ត្រូវការ​បច្ចេកវិជ្ជា​ដើម្បី​គាំទ្រ​ពួកគេ​ឱ្យបាន​ជាមុនសិន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត