ក្រុមហ៊ុន Boeing ផ្អាកប្រភេទយន្តហោះធុន 737 Max ទាំងអស់ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះនៅអេត្យូពី

ក្រុមហ៊ុន Boeing បានផ្អាកប្រភេទយន្តហោះធុន 737 Max ទាំងអស់ បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតបានរកឃើញភស្តុតាងថ្មីនៅកន្លែងកើតហេតុនៃការធ្លាក់យន្តហោះនៅអេហ្ស៊ីប។

ក្រុមហ៊ុនផលិតយន្តហោះអាមេរិកនេះបាននិយាយថា ខ្លួននឹងផ្អាកយន្តហោះទាំង ៣៧១ គ្រឿង។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននិយាយថាភស្តុតាងថ្មីក៏ដូចជាទិន្នន័យផ្កាយរណបថ្មីៗបានជម្រុញឱ្យមានការសម្រេចចិត្តហាមឃាត់ជាបណ្តោះអាសន្ននូវប្រភេទយន្តហោះនេះ។

FAA មុននេះបាននិយាយការពារថាយន្តហោះនេះមានសុវត្ថិភាព ខណៈដែលប្រទេសជាច្រើនបានហាមឃាត់យន្តហោះប្រភេទនេះជាបន្តបន្ទាប់។

អ្នកដំណើរនិងអាកាសយានិកទាំងអស់ ១៥៧ នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីថ្ងៃអាទិត្យ។ ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កំណត់ត្រាពីប្រអប់ខ្មៅពីយន្តហោះត្រូវបានដឹកទៅទីក្រុងប៉ារីសដើម្បីធ្វើការវិភាគ។

ក្រុមហ៊ុនអាកាសចរណ៍នេះបានសរសេរនៅលើ Twitter ថា "គណៈប្រតិភូអេត្យូពីដឹកនាំដោយការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់ បានដឹកកំណត់ត្រាទិន្នន័យហោះហើរនិងកំណត់ត្រាសំឡេងនៅកាប៊ីនបើកបរទៅទីក្រុងប៉ារីសរបស់បារាំងដើម្បីស៊ើបអង្កេត"។

គ្រោះថ្នាក់ធ្លាក់យន្តហោះនៅប្រទេសអេត្យូពីបានកើតឡើងប្រហែល៥ខែបន្ទាប់ពីការធ្លាក់យន្តហោះម៉ូដែល Boeing 737 Max មួយទៀតកាលពីថ្ងៃទី ២៩ ខែតុលា ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុន Lion Air របស់ឥណ្ឌូនេស៊ី។

តើ FAA រកឃើញភស្តុតាងអ្វី?

លោក Daniel Elwell អ្នកគ្រប់គ្រងស្តីទីរបស់ FAA បាននិយាយថា "ភស្តុតាងនោះបានបង្ហាញភាពស្រដៀងគ្នារបស់ជើងហោះហើររបស់អេត្យូពីទៅនឹងជើងហោះហើររបស់ក្រុមហ៊ុន Lion Air នោះហើយជាអ្វីដែលយើងបានដឹងថាបានកើតឡើងចំពោះ Lion Air"។

ក្រុមមន្ត្រីនៅក្រុមហ៊ុន Lion Air បាននិយាយថាឧបករណ៍ Sensor នៅលើយន្តហោះរបស់ពួកគេបានផលិតព័ត៌មានដែលមានកំហុសនៅលើជើងហោះហើរ ៤ លើកចុងក្រោយរបស់ខ្លួន ដោយបង្កឱ្យក្បាលយន្តហោះជ្រមុជចុះក្រោមដោយស្វ័យប្រវត្តិ ដែលអ្នកបើកបរមិនអាចគ្រប់គ្រងបានឡើយនៅថ្ងៃហោះហើរចុងក្រោយរបស់វា។

គួររំលឹកថា ទំនាក់ទំនងរវាងក្រុមហ៊ុនអាកាសចរណ៍នានា និងក្រុមហ៊ុន Boeing ចាប់ផ្តើមមានភាពជូរចត់ បន្ទាប់ពីក្រុមហ៊ុន Boeing បានចង្អុលបង្ហាញអំពីបញ្ហាថែទាំមិនដិតដល់និងកំហុសរបស់មនុស្សនៅក្រុមហ៊ុន Lion Air របស់ឥណ្ឌូនេស៊ីជាមូលហេតុបង្កឱ្យធ្លាក់យន្តហោះ 737 Max ទោះបីជាអ្នកបើកយន្តហោះបានប្រឹងប្រែងជម្នះជាមួយប្រព័ន្ធកុំព្យូទ័រ ដែលដណ្តើមការគ្រប់គ្រងពីមនុស្ស បន្ទាប់មានបញ្ហាជាមួយឧបករណ៍ Sensor៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab