adverise with khmeread Efe508b7 532b 40aa 9b7b 5f9acb5a9627

ជនសង្ស័យ​មួយក្រុម​ប្រើ​កាំភ្លើង​ភ្ជង់​និង​វាយ​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​

    ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​ប្រដាប់​ដោយ​កាំភ្លើងខ្លី​បានធ្វើ​សកម្មភាព​ភ្ជង់​និង​វាយ​ប្លន់​យុវជន​២​នាក់ បំណង​ម៉ូតូ​ហុងដា​សេ​១២៥​តែ​មិនបាន​សម្រេច ដោយសារតែ​ប្រតាយប្រតប់​ជាមួយ​ជនរងគ្រោះ គឺ​យក​បានតែ​ទូរស័ព្ទដៃ គ្រឿងអលង្ការ និង​លុយ​មួយចំនួន​ប៉ុណ្ណោះ​។​

    អំពើ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៩ ខែមិនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ ​R6 ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    តាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​ទាំង​២​នាក់​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ចេញពី​ផឹក​ស៊ី​នៅផ្ទះ​របស់ខ្លួន​នៅ​ម្តុំ​អង់​តែ​ន​ទួលគោក ហើយ​នៅវេលា​ម៉ោង​កើតហេតុ​ពួកគេ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1FM-0209 បំណង​ទៅយក​មិត្ត​ភក្ត្រ​ទៅផ្ទះ​របស់ខ្លួន ។​

     ខណៈ​មកដល់​ចំ​ណុ​ច​កើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ ជិះ​ម៉ូតូ​ច្រើន​គ្រឿង​មក​ស្ទាក់​ពីមុខ​ម៉ូតូ​ឱ្យ​ឈប់ រួច​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​គ្រឿងអលង្ការ និង​លុយ​អស់​មួយចំនួន​។​

     បន្ទាប់មក​ក្រុម​ជនសង្ស័យ​មានបំណង​យក​ម៉ូតូ​តែ​ជនរងគ្រោះ​មិន​ព្រម​ក៏បាន​ប្រតាយប្រតប​គ្នា​ទៅវិញទៅមក និង​វាយ​ជនរងគ្រោះ​នឹង​ស្នាប់​កាំភ្លើង ហើយ​ជនរងគ្រោះ​បាន​ចាក់​សោក​ម៉ូតូ និង​បោះ​សោ​ចោល រួច​ស្រែក​ឆោឡោឡើង ទើប​ក្រុម​ជនសង្ស័យ​គេចខ្លួន​បាត់អស់​។​

     សមត្ថកិច្ច​ម្នាក់​បានឱ្យ​ដឹងថា បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​បានមក​ប្រាប់ថា​មាន​ករណី​ប្លន់​នោះ កម្លាំង​បាន​ចុះមក​ភ្លាមៗ​ដោយ​ឃើញ​យុវជន​ម្នាក់​បណ្តើរ​ម៉ូតូ​ទាំង​ជាប់​សោក ក៏​ឃាត់ខ្លួន​ធ្វើការ​សួរនាំ ប៉ុន្តែ​ដោយសារតែ​គេ​ស្រវឹងស្រា​ពិបាក​និយាយ​គ្នា​ទើប​សមត្ថកិច្ច​រង់ចាំ​ព្រឹក​ឡើង​ទើប​សួរនាំ​បន្ត​៕​

adverise with khmeread

មតិយោបល់