ប្រជាពលរដ្ឋចំនួន៣នាក់ស៊ីឈ្នួលរាវមីនឱ្យគេ ជាអកុសលកាប់ចំមីនតោនផ្ទុះស្លាប់២នាក់

ឧត្តរមានជ័យ​ ៖​ ប្រជាពលរដ្ឋចំនួន៣នាក់ដោយសារជីវភាពទីទាល់ក្របានបង្ខំចិត្ត ស៊ីឈ្នួលរាវមីនឱ្យគេ ជាអកុសលកាប់ចំមីនតោន បណ្តាលឱ្យផ្ទុះស្លាប់ចំនួន២នាក់ ត្រង់ចំណុច ផ្លូវបារាំង ស្ថិតក្នុង ភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០១៩។ 

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះទី ១.ឈ្មោះ ហុក រ៉ាឆាន ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង (ស្លាប់នៅនឹងកន្លែងកើតហេតុ), ២.ឈ្មោះ ម៉ៅ កំសត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និង៣.ឈ្មោះ តែម ប៊ុនធីម ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ពុំមានរងរបួស)។

ប៉ូលិសបញ្ជាក់ថា មូលហេតុស៊ីឈ្នួលរាវមីនឱ្យគេ ហើយកាប់ចំមីនតោនបណ្តាលឱ្យផ្ទុះស្លាប់តែម្តង ៕


 

adverise with khmeread
tiger
Loading ad ...