ដាច់​ខ្សែកាប​ត្រូវ​ថ្ម​ម៉ាបចេញពីទូកុងទីន័រ​សង្កត់​លើ​កម្មករចិនម្នាក់ស្លាប់

ព្រះសីហនុ​ ៖  មានករណីកម្មករ​ចិន​ម្នាក់​បាន​ស្លាប់​ពេល​កំពុង​ធ្វើ​ការ​ ដោយសារដាច់​ខ្សែកាបហើយ​ត្រូវ​ថ្ម​ម៉ាបចេញពីទូកុងទីន័រ​សង្កត់​លើ​  កើតឡើងនៅ​​ថ្ងៃទី១៤ ខែ​មីនា​ ឆ្នាំ​២០១៩ វេលាម៉ោង៥ និង៥០នាទីព្រលប់​ នៅចំណុចទីតាំង​សិប្បកម្មលក់ថ្មម៉ាប់ (វ័នធាវ) ម្តុំផ្លូវបំបែកទៅវត្តអូត្រេះ ក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ​។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ HE JUNHAO ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិចិន​ កាន់លិខិតឆ្លងដែនលេខ ​​E 55991551 មានសុពលភាពដល់​ថ្ងៃ​ទី​ 22.7. 2025 មុខរបរកម្មករសិប្បកម្មថ្មម៉ាប របស់​ក្រុមហ៊ុនវ័នឆាវ​។ 

ប៉ូលិសបន្តថា​ ដំបូងមានបុរសជនជាតិ​ចិន​ម្នាក់​ក្នុង​ពេល​កំពុង​ធ្វើ​ការ​ លើកផ្ទាំងថ្មចេញពីទូកុងទីន័រ ស្រាប់តែ​ដាច់ខ្សែកាប​យោងបណ្តាលឱ្យ​ ថ្ម​ម៉ាប​កៀបសង្កត់ជាប់​ អស់​រយៈ​ពេលជិត​២ម៉ោង​ ទើប​សមត្ថកិច្ច​ និង​ប្រជា​ពលរដ្ឋ​ ជួយគាស់យកចេញបាន ដឹកមកសង្គ្រោះនៅ​មន្ទីរ​ពេទ្យ​ 888 ប៉ុន្ដែជនរងគ្រោះបានបាត់បង់​ជីវិត​ទៅ​ហើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab