ប៉ូលិសចាប់បានឃាតករម្នាក់ដែលសម្លាប់បុរសម្នាក់នៅក្បែរហាងមីហិរខ្មែរស្រុកមុខកំពូល

​កណ្តាល​ ៖  ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដកណ្ដាល សហការជាមួយកម្លាំងប៉ូលិសស្រុកមុខកំពូល និងប៉ូលិសប៉ុស្ដិ៍ព្រែកដំបង បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនយុវជន ដែលជាជនដៃដល់បានម្នាក់ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ (ត្រឹមរយៈពេល២ថ្ងៃ) ខណៈដែលក្រុមជនដៃដល់ផ្សេងទៀតស្ថិតក្នុងការស្រាវជ្រាវចាប់ខ្លួននៅឡើយ បន្ទាប់ពីមានករណីឃាតកម្មនៅស្រុកមុខកំពូលរួចមក​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល​។

​ប៉ូលិសបន្ដថា បន្ទាប់ពីក្រុមយុវជនសង្ស័យធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ បណ្ដាលឱ្យស្លាប់ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ក្បែរហាងមីហិរខ្មែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង រួចមក ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់។ 

​សមត្ថកិច្ចជំនាញក្រោយពីទទួលបានព័ត៌មានករណីឃាតកម្ម ភ្លាមនោះក៏ចុះមកធ្វើការពិនិត្យ រួចធ្វើការសហការគ្នា ស្រាវជ្រាវរកមុខយុវជនសង្ស័យដើម្បចាត់ការតាមនីតិវិធីច្បាប់។ ជាលទ្ធផលសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្ត យកមកអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់​។ ចំណែកមុខសញ្ញាដែលពុំទាន់ចាប់ខ្លួនបាន សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវបន្ដទៅទៀត​៕


 

adverise with khmeread
tiger
Loading ad ...