ថៃបញ្ជូនប៉ូលិសដុះក្បាលពោះទៅមណ្ឌលសម្រកក្បាលពោះ ព្រោះតាមចាប់ចោរមិនទាន់ទេ បើពួកចោររាងស្វ៊ែលៗសឹងអី!

ស្ថានីយប៉ូលិសទាំងអស់នៅជុំវិញប្រទេសថៃកំពុងបញ្ជូនមន្រ្តីក្បាលពោះធំៗរបស់ពួកគេទៅជំរំសម្រកទម្ងន់ ដែលជាផ្នែកមួយនៃកម្មវិធីជាតិ ហៅថា "ការកម្ចាត់ក្បាលពោះធំ"។

បន្ទាប់ពីភាពជោគជ័យនៃកម្មវិធីសាកល្បងរយៈពេលពីរសប្តាហ៍ស្ថានីយប៉ូលិសនៅក្នុងប្រទេសថៃ បានចាប់ផ្តើមបញ្ជូនមន្ត្រីប៉ូលិសក្បាលពោះធំរបស់ពួកគេទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលិសកណ្ដាលនៅទីក្រុង Pak Chong ដើម្បីចូលរួមសកម្មភាពហាត់ប្រាណ ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយទំហំក្បាលពោះរបស់ពួកគេ។ ស្ថានីយនីមួយៗនឹងបញ្ជូនប៉ូលិសពី ២ ទៅ ៣ នាក់ទៅកាន់មជ្ឈមណ្ឌលដែលពួកគេនឹងធ្វើលំហាត់ប្រាណ ជិះកង់ និងទទួលយករបបអាហារដែលមានជាតិប្រូតេអ៊ីនល្អដល់សុខភាព ដើម្បីកាត់បន្ថយទម្ងន់តាមដែលអាចធ្វើទៅបាន។ កម្មវិធីកម្ចាត់ក្បាលពោះនេះបានចាប់ផ្តើមដោយការយកចិត្តទុកដាក់ បន្ទាប់ពីរូបភាពនៃមន្រ្តីប៉ូលិសដែលលើសទម្ងន់ដែលចូលរួមក្នុងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃបានល្បីលើបណ្ដាញសង្គម។

លោក Sornpetch Chantarak ជាអ្នកអនុវត្តរបបអាហារនៅក្នុងកម្មវិធីថ្មីនេះបាននិយាយថា "មានបញ្ហាច្រើនណាស់បើអ្នកជាប៉ូលិសធាត់។ អ្នកធ្វើការយឺត និងដើរយឺតៗ នៅពេលដែលអ្នកដើរថយក្រោយ។ នោះមិនអាចទទួលយកបានទេ ប្រសិនបើអ្នកជាមន្រ្តី ដែលមានភារកិច្ចចាប់ខ្លួនឧក្រិដ្ឋជន ពីព្រោះអ្នកត្រូវដេញចាប់ជនល្មើស"៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab