ស្រវឹងស្រាជោកបើករថយន្តបុកទ្រូងផ្លូវ ហើយមករករឿងឡាំប៉ាជាមួយអ្នកកាសែត

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ មានស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក បានមករករឿងអ្នកសារព័ត៌មានថាផ្សាយមិនពិត រឿងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបុរសរូបនេះ បានបើករថយន្តកាមរី (បាឡែន) មួយគ្រឿងមកបុកក្បាលនាគពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក​។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿងម៉ាកកាមរី (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AD-1095 ធ្វើដំណើរទិសដៅពីត្បូងទៅជើង​។ 

​លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវ ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅមុខប្រមាណជា៤០ម៉ែត្រ បែកកង់ខាងមុខខាងឆ្វេងទៅមុខលេងរួចតែម្តង​។ 

​ប្រភពបន្តថា ខណៈនោះក៏មានក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះមកដល់កន្លែងកើតហេតុ និងបានផ្តិតយករូបភាព ក៏ដូចជាធ្វើការផ្សាយផ្ទាល់ទាន់ហេតុការណ៍ភ្លាមៗ ស្រាប់លេចមុខម្ចាស់រថយន្តបង្ក ចេញមករករឿង ឡាំប៉ារកស្តាប់គ្នាមិនចង់បាន ដោយចោទថា «ក្រុមអ្នកសារព័ត៌មានផ្សាយមិនពិត និងបានសួរទៅអ្នកសារព័ត៌មានថា អស់លោកឯងផ្សាយហ្នឹង បានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឬអត់? បានជាមកផ្សាយគ្មានការពិតចឹង»​។  

​បន្ទាប់មក ក្រុមអ្នកសារព័ត៌មិនចង់ប្រកែកជាមួយម្ចាស់រថយន្តបង្កនោះទេ ដោយសារនិយាយមិនដឹងក្បាលកន្ទុយរកស្តាប់គ្នាមិនបាន ទើបនាំគ្នាដើរចេញដើម្បីកុំឱ្យវែងឆ្ងាយ។ ចំណែកម្ចាស់រថយន្ត និងនារីម្នាក់នោះ បាននាំគ្នាឡើងជិះម៉ូតូកង់បីឥណ្ឌាចេញពីកន្លែងហេតុបាត់ទៅ​។ 

​ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...