រថយន្តធំបុកបង្កាន់ដៃស្ពានពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារកង់បណ្ដាលឱ្យរបួស២នាក់

​កណ្ដាល​ ៖ រថយន្តមួយគ្រឿងបុកបង្កាន់ដៃស្ពានពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារកង់បណ្ដាលឱ្យមនុស្ស២នាក់ របួស​ ដែលហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២ និង១០នាទី ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៨ ចំណុចផ្លូវឡើងស្ពាន ព្រែកតាម៉ាក់ត្រើយខាងលិច ស្ថិតក្នុងភូមិកោះរការឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក FUSO សណ្ដោងសឺមីរ៉ឺម៉ក ពណ៌ស គ្មានស្លាកលេខ សឺមីរ៉ឺម៉កលេខព្រះសីហនុ 3A-3862  បើកបរដោយឈ្មោះ ស៊ុន ភារុន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម (របួសស្រាល) មានអ្នករួមដំណើរ១នាក់ឈ្មោះ ជា វេ ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកក្ដាម ឃុំកោះចិនស្រុកពញាឮ ខេត្តកណ្ដាល (របួសស្រាល)។

​ប៉ូលិសបន្តថា ដំបូងបានឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបន្ថែមល្បឿនបើកឡើងស្ពានឡើងស្ពាន ភ្លាមនោះ ក៏បានបុករះបង្កាន់ដៃពុះចែកទ្រូងផ្លូវឡើងស្ពាន បណ្ដាលឱ្យក្រឡាប់ផ្ងារកង់ ធ្វើឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសស្រាល រីឯបង្កាន់ដៃពុះចែកទ្រូងផ្លូវឡើងស្ពានប្រវែងជាង២០ម៉ែត្រទទួលរងការខូចខាត។

​ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសស្រាល ត្រូវបាន
បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ​។ ចំណែកប៉ូលិសចរាចរណ៍ស្រុក បានចុះអន្តរាគមន៍កន្លែងកើតហេតុ ដោយត្រួតពិនិត្យ និងវាស់វែង រួចកសាងឯកសារដកហូតយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕


    

adverise with khmeread