adverise with khmeread 1b52f7dd 8f59 4d99 a2bc dd8a4e125eec

ទិវា​សិទ្ធិនារី ៖ ស្ត្រី​ម្នាក់ទៀត​ត្រូវបាន​ប្តី​វាយ​សំពង​ក្បាល​របួសធ្ងន់​ដោយសារ​មិន​ដាំបាយ​

     ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​សំរោង​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​០៨​មីនា​២០១៦​បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​យក​កំណាត់ឈើ​រំដួល​វាយ​សំពង​ប្រពន្ធ​របួសធ្ងន់ ដោយសារ​ខឹង​មិន​ដាំបាយ​ឱ្យ​ហូប​នៅពេល​យប់ ។​

     ប៉ូលិស​ក្រុង​សំរោង​បានឱ្យដឹងថា  នៅ​ថ្ងៃទី ០៧ ​ខែមិនា ឆ្នាំ​២០១៦ ម៉ោង​៨​និង​៣០​នាទី​យប់​មាន​ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ មួយ​កើតឡើង​នៅ​ចំណុច​ភូមិ រំដួល​ជើងភ្នំ សង្កាត់​កូន​គ្រៀល​ក្រុង​សំរោង  ខេត្ត​ឧ​ត្ត​រ​មានជ័យ​​ បង្កឡើង​ដោយ​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ឌឹ​ក ភឿ​ក​អាយុ ៥០​ឆ្នាំ​បាន​ផឹកស្រា​ស្រវឹង​ខឹង​ប្រពន្ធ​មិន​ដាំបាយ​ក៏បាន​យក​មែក​រំដួល​វាយ​ទៅលើ​ប្រពន្ធ​ឈ្មោះ ពុធ ឡា​ច​អាយុ ៣៦ ឆ្នាំ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បែកក្បាល​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

      ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់