យុវជនម្នាក់ស្លាប់ភ្លាមៗដោយសារបើកគោយន្តដឹកដីធ្លាក់ផ្លូវក្រឡាប់សង្កត់ពីលើ​ នៅស្រុកពួក

សៀមរាប​ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗដោយសារបើកគោយន្តដឹកដីធ្លាក់ផ្លូវក្រឡាប់សង្កត់ពីលើកើតហេតុនៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប​ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៤០នាទី។ 

​ប៉ូលិសនិយាយថា​ ដំបូងគោយន្តកែច្នៃបង្កដោយខ្លួនឯងគ្មានផ្លាកលេខបើកបរដោយឈ្មោះ ស្រីឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅនៅភូមិវត្តស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ បានបើកដឹកដីចាក់ជាប់ផ្លូវជាតិលេខ៦ បណ្តាលឱ្យក្រឡាប់គោយន្ត និងសង្កត់ខ្លួនឯង
បណ្តាលឱ្យឈ្មោះ ស្រី ឧត្តម បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ដោយមូលហេតុបើកថយក្រោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យក្រឡាប់សង្កត់តែម្តង។ 

​ក្រោយពេលកើតហេតុកម្លាំងប៉ូលិសជំនាញស្រុក បានចុះអន្តរាគន៍ស្ទូចគោយន្ត និងយកសាកសពហើយធ្វើការវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋានស្រុក។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...