Roi Ferdinand: នេះគឺជាសករាជថ្មី បន្ទាប់ពីក្រុមមកពីអង់គ្លេសចំនួន៤បានឆ្លងទៅវគ្គ៨ក្រុមចុងក្រោយនៅក្របខណ្ឌ CL

        បន្ទាប់ពីយកឈ្នះ​ក្រុម Bayern Munich រួចមកក្រុម Liverpool បានកក់​កៅអី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅក្របខណ្ឌ​ CL​ ជាមួយ​នឹង​ក្រុម​អង់គ្លេស​បីទៀតរួម​មាន​ក្រុម Spurs, Man City និងក្រុម Man Utd។

        ក្រុម Spurs, City និង​ Liverpool ទាំង​បីក្រុម​នេះ​បាន​យក​ឈ្នះ​ក្រុម​អាល្លឺម៉ង់​​នៅ​វគ្គ​១៦ក្រុមចុងក្រោយ​ ដែលបង្ហាញពីសករាជថ្មី​នៃឧត្តមភាព​របស់​ក្រុម​អង់​គ្លេស​នៅ​ក្របខណ្ឌប្រកួត​បាល់ទាត់ធំមួយ​នៅ​អឺរ៉ុប​។

        Rio Ferdinand ជា​អ្នក​វិភាគ​និង​ជាអតីត​ខ្សែការ​ពារ​របស់​​ក្រុម Man Utdជឿថា ក្របខណ្ឌ​ EPL ​អាចនឹង​គ្របដណ្តប់​នៅ​ក្នុងវិស័យបាល់ទាត់អឺរ៉ុប​ជា​ថ្មី​ទៀត​ក្នុង​ពេលឆាប់ៗ​នេះ បន្ទាប់ពី​ការ​ធ្លាក់ចុះ​របស់​ក្រុមអាល្លឺម៉ង់​ក្នុងព្រឹត្តិការណ៍​ប្រកួត​ដ៏ធំនៅ​រដូវកាល​នេះ។

        Ferdinand បាន​និយាយថា “​យើងនិយាយ​ពីការ​វិលជុំមុន​ការ​ប្រកួត​ ហើយ​វាហាក់ដូចជា​ថា​ ដល់វេនក្រុម​អង់គ្លេស​ម្តងហើយ​។ បួន​ក្រុម​បាន​ឆ្លង​ផុត​វគ្គ​8​ក្រុម​ចុងក្រោយ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab