លោក Zidance សម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករដំបូងបន្ទាប់ពីវិលមកដឹកនាំក្រុម Real Madridវិញ បានតែបីថ្ងៃ

        ក្លឹប​ Real Madrid បាន​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែការ​ពារ​ Eder Militaoរបស់​ក្លឹប Porto ។ នេះគឺជា​ការ​ធ្វើ​កំណែទម្រង់​លើក​ទី​២​​ក្រោម​ការ​ដឹកនាំ​របស់​អតីតអ្នកចាត់ការលោក ZinedineZidane បន្ទាប់ពី​លោក​វិលត្រឡប់​មកដឹកនាំជាថ្មីទៀត។

        គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បានត្រឡប់មក​ចូល​រួម​ជាមួយ​ក្រុម Real Madrid ក្នុង​ឋានៈជា​អ្នក​ចាត់ការជាថ្មីវិញ​នៅសប្តាហ៍​នេះ​ បន្ទាប់ពី​ក្លឹបនេះបណ្តេញ​លោក Santiago Solari។

ក្លឹប​​ Real Madrid បានត្រៀម​ពង្រឹងក្រុម​ឡើង​វិញ ខណៈ​ពួកគេ​ចង់​កាត់បន្ថយ​គម្លាតពី​ក្រុម Barcelona និង​ក្រុម Atletico ។កាល​ពីថ្ងៃព្រហ្បតិ៍ពួកគេបានប្រកាស​ឲ្យ​ដឹងពីការ​ផ្ទេរ​ខ្សែការ​ពារEder​ ពី​ក្លឹបPorto ក្នុងតម្លៃ​៤៣លានផោន​នៅ​រដូវក្តៅ​នេះ។

        កីឡាករវ័យ​២១​ឆ្នាំរូបនេះបាន​ចុះកិច្ច​ព្រមព្រៀង​លេងរយៈ​ពេល​៦ឆ្នាំ​នៅ​ពហុកីឡាដ្ឋាន Bernabeuស្របពេល​ក្លឹប Real Madrid បញ្ជាក់ថា កីឡាករ​រូបនេះ​នឹង​បន្ត​អនាគត​ជាមួយក្លឹប​ដល់​ឆ្នាំ​២០២៥៕

adverise with khmeread