លោក JurgenKlopp ព្រមានគូប្រជែងផ្សេងៗបន្ទាប់ពីយកឈ្នះក្រុម Bayernហើយឆ្លងទៅវគ្គ៨ក្រុមចុងក្រោយក្របខណ្ឌ CL

        លោកJurgenKloppបានអបអរចំពោះ​ជ័យជម្នះ​ជា​ប្រវត្តិ​សាស្ត្រ​ ហើយ​អះអាងថា ក្រុម Liverpool បាន​វិលត្រឡប់​មក​កាន់​វេទិកាដ៏ធំបំផុតក្នុង​វិស័យ​បាល់ទាត់វិញហើយ។

        គ្រូបង្វឹក​ក្រុមហង្សក្រហមរូប​នេះ​​ជឿថា ជ័យជម្នះដ៏​ធំធេងនៅ​ទីក្រុងមូនីកនេះបានជួយឲ្យ​ក្រុម​របស់​លោក​ឡើង​ទៅវគ្គ​៨ក្រុមចុងក្រោយ​ និង​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតក្នុង​ចំណោម​ក្រុម​ដែលមាន​ការ​ប្រកួត​ដ៏អស្ចារ្យបំផុត។

        លោកKlopp​បាន​និយាយថា “វាពិតជា​គួរ​ឲ្យ​សប្បាយ​ចិត្ត​តើ​យើង​លេងខ្លាំង​ប៉ុណ្ណា​នៅតង់ទី​២​។ តើ​យើង​មានភាពចាស់ទុំប៉ុណ្ណា​។ យើង​មាន​បាល់លេងច្រើន​កម្រិតណា។ Bayern គឺជាក្រុម​ដែល​មានគុណភាព ហើយ​យើង​ធ្វើ​ឲ្យពួកគេ​ភ្ញាក់ផ្អើល​ ហើយវាគឺជារឿងអស្ចារ្យ​ណាស់”។

        គ្រូបង្វឹកសញ្ជាតិ​​អាល្លឺម៉ង់រូបនេះបន្តថា“​ការ​រកបាន​៣គ្រាប់នៅទីនេះគឺជារឿង​ធំធេងណាស់​និង​ជា​ការ​បោះជំហាន​ដ៏វែង​មួយសម្រាប់​យើង”៕

adverise with khmeread