Spurs ប្រឈមនឹងការបាត់បង់ខ្សែការពារ TobyAlderweirelខណ:ក្លឹបMan Utd, Barcelona និងក្លឹប Juventus កំពុងចាប់អារម្មណ៍

        ក្លឹប Spurs​គ្រោងនឹង​បាត់​បង់​ខ្សែការ​ពារសំខាន់ Toby Alderweirelនៅ​រដូវក្តៅ​នេះ ខណ:ក្លឹប Spurs អាចនឹង​ការ​បាត់បង់​កីឡាកររូបនេះទៅកាន់​គូប្រជែង​ក្នុងលីកផងដែរ។

        ក្លឹប Man Utd​កំពុង​នាំមុខ​គេ​ក្នុង​ការ​ប្រជែង​យក​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ បើទោះបីជា​ក្លឹប Barcelona និង​ Juventus ចាប់​អារម្មណ៍​ក៏ដោយ​។

ខ្សែការពារកណ្តាលរូបនេះ​នៅសល់កិច្ច​សន្យា​ជា​មួយ​ក្លឹប Spurs រហូត​ដល់​ដំណាច់​រដូវកាល​ក្រោយ​ បន្ទាប់ពី​ក្លឹបនេះបានបន្ត​លក្ខខណ្ឌ​កាល​ពី​ខែធ្នូ។លក្ខខណ្ឌថ្មីនេះមាន​ន័យថា ក្លឹប Spurs មាន​កាតព្វកិច្ច​ទទួល​យក​សំណើ​ផ្ទេរណាមួយក្នុងតម្លៃ​២៦​លានផោន​ ឬច្រើនជាងនេះ សម្រាប់​Toby ក្នុងរយៈ​ពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នៃ​រដូវកាល​ទិញដូរនៅរដូវក្តៅ​នេះ។

        ចាប់តាំងពី​បាន​ចូល​រួម​ជាមួយ​ក្លឹប Spurs កាលពីឆ្នាំ​២០១៥​ Toby បាន​បង្ហាញមុខ​ជាង​១០០លើក​នៅក្របខណ្ឌ EPL​ ដោយ​រកបាន​៥គ្រាប់។ កាល​ពីរដូវក្តៅ​ឆ្នាំមុន មាន​ការ​ភ្ជាប់ Toby ទៅនឹង​ការ​ផ្ទេរចេញ​ ហើយ​ក្រោយ​មក​ទៀត​ កីឡាករ​រូបនេះ​មាន​ឱកាស​បង្ហាញ​មុខ​ច្រើន​គួរ​សម​ក្នុងការ​ប្រកួត​៕

 

 

adverise with khmeread