បន្ទាប់ពីរកបាន៣គ្រាប់ម្នាក់ឯងRonaldo អះអាងថា នេះគឺជាអ្វីដែល Juventus ចង់បាន

        ភ្លាមៗបន្ទាប់ពីជួយ​ឲ្យ​ក្រុម Juventus ឆ្លង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ CL ​ដោយរក​បាន​៣គ្រាប់ម្នាក់ឯង​កីឡាករឆ្លើម​Cristiano Ronaldo បាន​ប្រកាស​ថា “​នេះគឺជា​អ្វី​ដែល​ក្លឹប Juventus ហ៊ានទិញខ្ញុំក្នុងតម្លៃ​១០០​លានផោន”។

        Ronaldo រកបាន​៣គ្រាប់​ម្នាក់ឯង​ ដើម្បី​កែ​ប្រែលទ្ធផល​ បន្ទាប់ពី​ចាញ់​ក្រុម Atletico Madrid ២-០នៅជើងទី​១​ និង​បន្ត​ក្តី​សុបិន​នៅ​ក្របខណ្ឌ CL ​បន្តទៀត។ Ronaldo បានតែតបញ្ចូល​​ទី​ពីរ​គ្រាប់​​និង​បន្ថែម១គ្រាប់ទៀតដោយ​ការ​ទាត់​ប៉េណាល់ទី​​​។

នៅពេលនេះ Ronaldo ស្ថិត​ក្នុងដំណើរឆ្ពោះទៅរកការ​លើកពាន CL ​ជាលើក​ទី​៤​ជាប់គ្នា​ ស្របពេល​អតីត​ក្លឹប Real Madrid ត្រូវ​ក្រុម​ Ajax ទម្លាក់ចេញ​ពី​ព្រឹត្តិការណ៍​នេះ​កាលពីសប្តាហ៍​មុន។

        Ronaldo បាន​និយាយថា “​វាត្រូវតែជា​រាត្រីដ៏ពិសេស​ ហើយ​វាពិតជា​យ៉ាងនេះ។ នេះគឺជា​ស្មារតី​ ដែលអ្នក​ត្រូវ​ការ​នៅពេល​ប្រកួត​ក្នុងក្របខណ្ឌ​ CL ”៕

adverise with khmeread
tiger
Loading ad ...