លោក Solskjaer ផ្អាកការស្វែងរកខ្សែការពារដោយចង់បានខ្សែបម្រើស្លាបវិញ

        តាមព័ត៌មាន​ថា គ្រូបង្វឹកក្រុម Man Utdលោក Ole Gunnar Solskjaerមាន​គម្រោង​ផ្អាកការចំណាយ​សម្រាប់​ទិញ​ខ្សែការ​ពារ​ថ្មីនៅរដូវក្តៅនេះ​ដោយលោក​​នឹង​ផ្តោត​​លើ​ការ​ស្វែង​រក​ខ្សែបម្រើ​ស្លាបវិញ។

        គ្រូបង្វឹក​រូបនេះមាន​កញ្ចប់ទឹកប្រាក់​និង​​​ផែនការ​ផ្ទេរ​ខ្សែការពារកណ្តាល​ថ្មី​ម្នាក់​ទៀត​ បន្ទាប់ពី​មានការ​ត្អូញត្អែរ​របស់អតីត​គ្រូបង្វឹកលោក​Jose Mourinhoពី​បញ្ហានៅ​តំបន់ការ​ពារកន្លង​មក។

        លោក Mourinhoធ្លាប់បាននិយាយអំពីបញ្ហា​កង្វះជម្រើស​ខ្សែការ​ពារកណ្តាល​ ដោយ​លោក​ត្រូវ​ដាក់ឲ្យ​លេងវិលជុំអំឡុង​ពេល​លោកដឹកនាំ​រយៈ​ពេល​បីឆ្នាំ​។

        ប៉ុន្តែគ្រូបង្វឹក​សញ្ជាតិ​ន័រវ៉េស​​Solskjaerនេះបាន​​ប្តេជ្ញា​ពង្រឹង​ក្រុម​របស់​លោកឡើង​វិញ ហើយ​ការ​ផ្ទេរ​ខ្សែបម្រើ​ស្តាំ​ម្នាក់ទៀតគឺជា​អាទិភាពសម្រាប់​ក្លឹប​​៕

adverise with khmeread
tiger
Loading ad ...