1

ដំណើរ​ទៅរក​គ្រាប់​ទី ១០០! Ronaldo រក​គ្រាប់​បាល់​ទី ៩០ របស់ខ្លួន​ក្នុង​ក្របខ័ណ្ឌ Champions League ខណៈ Real Madrid ឆ្លងទៅ​វគ្គ​បន្ទាប់​

​កីឡាករ​ឆ្នើម Cristiano Ronaldo បា​នរក​គ្រាប់​បាល់​ទី ៤០ របស់គាត់​សម្រាប់​រដូវ​កាល​នេះ​និង​បាន​បញ្ជូន​ក្រុម​អធិរាជ​ស Real Madrid ​ដំណើរ​ទៅរក​គ្រាប់​ទី ១០០! Ronaldo រក​គ្រាប់​បាល់​ទី ៩០ របស់ខ្លួន​ក្នុង​ក្របខ័ណ្ឌ Champions League ខណៈ Real Madrid ឆ្លងទៅ​វគ្គ​បន្ទាប់​។

កីឡាករ​ឆ្នើម Cristiano Ronaldo បា​នរក​គ្រាប់​បាល់​ទី ៤០ របស់គាត់​សម្រាប់​រដូវ​កាល​នេះ​និង​បាន​បញ្ជូន​ក្រុម​អធិរាជ​ស Real Madrid ឡើងទៅ​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​ប៉ុន្តែ​មានការ​រំពឹងទុក​ថា ពួកគេ​អាច​នឹង​ឈ្នះ​ពាន​នេះ​ម្តងទៀត​បន្ទាប់ពី​បាន​លើក​វា​កាលពី​ពីរ​ឆ្នាំមុន​។​

Ronaldo បា​នរក​គ្រាប់​បាល់​ទី ១៣ របស់ខ្លួន​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះហើយ​វា​ក៏​ជា​គ្រាប់​បាល់​ទី ៩០ របស់គាត់​ក្នុងការ​ប្រកួតប្រជែង​នេះ​ផងដែរ ប៉ុន្តែ​មុននឹង​គាត់​ធ្វើបាន​នូវ​រឿង​ទាំងនេះ ក្រុម Roma មានឱកាស​ល្អជា​ច្រើន​ដើម្បី​ឈ្នះ​ការប្រកួត​កាលពី​យប់មិញ​ប៉ុន្តែ​គ្រូបង្វឹក​លោក Luciano Spalletti បាន​ខឹងសម្បា​យ៉ាងខ្លាំង​និង​បាន​ហៅ​ក្រុម​របស់គាត់​ថា​ខ្សោយ​នៅមុខ​ទី​។​

​លោក​បាន​និយាយថា "​យើង​ត្រូវការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​យើង​បន្ទាប់ពី​ការប្រកួត​នេះ​។ យើង​មិនបាន​បញ្ចេញ​សមត្ថភាព​គ្រប់គ្រាន់​។ យើង​បាន​ទាត់ចោល​ឱកាស​តាម​ស្មើ​បាត់​ហើយ​"​។​

​អតីត​ខ្សែប្រយុទ្ធ​ក្លឹប Man City កីឡាករ Edin Dzeko និង​ខ្សែបម្រើ​ស្លាប Mohamed Salah អ្នក​ទាំង​ពីរបាន​ទាត់​បាល់​ខុយ​ពី​ទីតាំង​ល្អ​ដូចគ្នា​ខណៈ​កីឡាករ Gareth Bale បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ឱ្យ Real Madrid ជា​លើកដំបូង​បន្ទាប់ពី​ជា​ពីរ​បួស ប៉ុន្តែ​គាត់​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ក្នុង​តង់​ទី​ពីរ​។​

​កីឡាករ Lucas Vazquez ដែលជា​អ្នក​ជំនួស Bale បាន​រត់ទៅរក​ការប៉ះបាល់​ពី​សំណាក់​កីឡាករ Luka Modric និង​បាន​បំ​ផ្លោង​ពី​ស្លាប​ស្តាំ​ទៅឱ្យ Ronaldo ហើយ​ស៊ុត​បំប៉ោង​សំណាញ់​យ៉ាង​ស្អាត​។​

​រីឯ​អ្នកចាំទី​ខ្ចី​ជើង​ពី Arsenal កីឡាករ Wojciech Szczesny ត្រូវបានធ្វើ​ស៊ី​ម្តងទៀត​ដោយ​ខ្សែបម្រើ James Rodriguez បន្ទាប់ពី​ការប៉ះបាល់​ពី Ronaldo ធ្វើឱ្យ​លទ្ធផល​ត្រឹង ២-០ រហូតដល់​ចប់​ការប្រកួត​។​

​គួរបញ្ជាក់​ផងដែរ​ថា លទ្ធផល​នៃ​ការចាប់​ក្រុម​សម្រាប់​ការប្រកួត​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី ១៨ ខែមីនា​នេះហើយ​៕

 

ប្រភព៖ Daily Mail

មតិយោបល់