ចឹងតើបានគ្រប់សណ្ឋាគារប្រើតែកន្សែងស! នេះជាមូលហេតុដែលអ្នកគួរទិញកន្សែងសសម្រាប់ទុកប្រើក្នុងបន្ទប់ទឹក

តើអ្នកដែលគិតដល់ពណ៌របស់កន្សែងដែរទេ នៅពេលទិញវាសម្រាប់ប្រើក្នុងបន្ទប់ទឹក? យើងភាគច្រើនចូលចិត្តកន្សែងទន់ត្រសុសងាយស្រួលជូតខ្លួន និងយកពណ៌ឱ្យស៊ីជាមួយម៉ូតបន្ទប់ទឹកឬចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយដូច្នេះហើយ តែងរមែងមើលរំលងកន្សែងស។ 

កន្សែងសគឺជាកន្សែងស្តង់ដារអន្តរជាតិសម្រាប់សណ្ឋាគារ ដោយហេតុថាវាផ្តល់នូវប្រណីតភាពនិងភាពថ្មីស្អាតជានិច្ចសម្រាប់ភ្ញៀវដែលមកស្នាក់នៅសណ្ឋាគារ។ 

មូលហេតុដែលគេនិយមប្រើកន្សែងសនៅតាមសណ្ឋាគារគឺព្រោះកន្សែងសអាចត្រាំទឹកអូសាវែលឱ្យសបានឡើងវិញដដែល ដូច្នេះវាមិនចេះហើរពណ៌ និងអាចប្រើបានរាប់ឆ្នាំ។ ចំណែកកន្សែងពណ៌ចម្រុះផ្សេងទៀត ប្រើយូរទៅនឹងហើរពណ៌ ហើយបើប្រើទឹកអូសាវែលត្រាំ វានឹងរឹតតែឆាប់ហើរពណ៌ ធ្វើឱ្យកន្សែងមើលទៅកាន់តែឆាប់ចាស់ ដូច្នេះគ្មានជម្រើសអីក្រៅតែពីដូរថ្មីឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...