ចង់បានស្បែកមានសុខភាពល្អ កុំបាច់លាបឡេ ពិសាទឹកស្ពៃផ្លក់ចយជំនួសវិញ

ស្ពៃផ្លក់ចយ នៅពេលរួមបញ្ចូលគ្នាជាមួយនឹងបន្លែ និងផ្លែឈើផ្សេងទៀត គឺល្អសម្រាប់ស្បែក។ គ្រាន់តែស្ពៃផ្លក់ចយមួយ ផ្ទុកទៅដោយសារធាតុចិញ្ចឹមដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន K, C ប៉ូតាស្យូម អាស៊ីតហ្វូកលិក និងស៊ីលីញ៉ូម។ ការរួមបញ្ចូលគ្នាជាមួយនឹងអាហារខាងក្រោមនេះនឹងជួយឱ្យស្បែកអ្នកស្អាតមានសុខភាពល្អ ដោយមិនចាំបាច់ពឹងឡេ។

គ្រឿងផ្សំ៖
១. ផ្លែប៉ោមមួយផ្លែ
២. Beetroots (ឆាយថាវក្រហម) មួយមើម
៣. ការ៉ុត ២ ទៅ ៣ មើម
៤. ឃិនឆាយ ២ ទៅ ៣ មើម
៥. ក្រូចឆ្មាស្រស់មួយគ្រាប់

របៀបធ្វើ៖
១. ចិតក្រូចឆ្មាទៅជាចំណិតៗ
២. ដកគ្រាប់ចេញ រួចច្របាច់យកទឹកដាក់ទៅក្នុងកែវមួយជាមួយនឹងទឹកកកខ្លះៗ
៣. បន្ទាប់មកក្រឡុកគ្រឿងផ្សំទាំងប៉ុន្មានបញ្ចូលគ្នាឱ្យសព្វ ហើយដាក់ចូលក្នុងកែវក្រូចឆ្មានោះ
៤. លាយរួច គ្រាន់តែពិសា ជាការស្រេច

ឧស្សាហ៍ផ្សំវាពិសាញឹកញាប់ ដើម្បីស្បែកស្អាតមានសុខភាពល្អ និងសាច់ចាំបានយូរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab