នៅសុខៗតារាសម្ដែងស្រីលី ឡាវីន និងបក្យពួកព្រួតវាយបងប្រុសបេននីយ៉ាំងនីឡារបួសបែកក្បាល

ភ្នំពេញ ៖ តារា​សម្តែង​ស្រីម្នាក់​ ឈ្មោះ​ថា​ លី​ ឡាវីន​ មិន​ដឹងថា​មាន​រឿង​អ្វី​នោះទេ​ បានលើ​កបក្សពួក​មកវាយ​បុរស​ម្នាក់​ក្នុងចំណោម​គ្នី​គ្នា​២នាក់​ ដែល​កំពុងអង្គុយ​ផឹក​ស៊ី​នៅហាង​មួយកន្លែង​ បណ្តាលឱ្យ​រងរបួស​បែកក្បាល​ ហើយ​ក្រុម​ជន​បង្កបាន​នាំគ្នា​រត់គេចខ្លួន​បាត់អស់​ ។ 

អំពើហិង្សានេះបាន​បង្កឱ្យមានការ​ភ្ញាក់​ផ្អើល​ឡើង​ កាលពីវេលាម៉ោង​ ៨និង​១០​នាទី​យប់​ ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៩​ នៅ​ហាង​យីហោ​ «សាច់​អាំង​បែប​ចិន»​  ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ព្រែក​តានូ​ សង្កាត់ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ ។ 

ប្រភពបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា​ ជនរងគ្រោះ​ឈ្មោះ​ ប្រាជ​ ហាវ​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​ ធ្វើ​ការ​ ស្នាក់នៅ​ផ្ទះ​លេខ​ ៩A ផ្លូវ​៣៩៦​ ភូមិ​អូរ​អណ្តូង​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារអំពៅ​  និង​ម្នាក់ទៀត​មិនបាន​អោយ​ដឹង​ឈ្មោះ​  ។ ​ ចំណែក​ជនបង្ក ​ត្រូវ​បាន​គេស្គាល់​ឈ្មោះ​ថា លី​ ឡាវីន​ ភេទស្រី​ មុខរបរ​ ជាតា​រា​សម្តែង​   និង​បក្សពួក​២នាក់​ទៀត ​មិនបាន​ឱ្យ​ដឹង​ឈ្មោះ​  ។ 

តាម​សម្តី​ជនរងគ្រោះ​បាន​ឱ្យដឹងថា​ ដំបូង​ពួកគាត់​មាន​គ្នា​ ២នាក់​មិត្តភក្តិប្រុស​ៗ​ បាន​មកញ៉ាំ អាហារ​និង​ផឹក​ស្រាបៀរ​ នៅហាង​ខាងលើ​ ដោយ​អង្គុយ​បែរ​ខ្នង​មករក​ផ្លូវ​ ។ 

ខណៈ​កំពុង​តែផឹក​និង​ញ៉ាំអាហារ​សុខ​ៗ​ស្រាប់តែ​ មានមនុស្ស​៣នាក់​ ប្រុស​២នាក់​និង​ស្រីម្នាក់​  ដែល​គេស្គាល់ថា​ជា​តារា​សម្តែង​ ឈ្មោះ​ លី​ ឡាវីន​  រួម​នឹង​បក្សពួក​បានយក​ មួក​សុវត្តិ​ភាព​មក​វាយ​រូប​គាត់​ ដែល​កំពុង​តែ​អង្គុយ​ដោយ​មិន​ដឹង​ខ្លួន​  ចំក្បាល​បណ្តាលឱ្យ​បែក​ចេញ​ឈាម​ ។ ភ្លាមៗនោះដែរ​ នារី​ជាតា​រា​សម្តែង​ ឈ្មោះ​ លី​ ឡាវីន​ ក៏បាន​យក​កៅអី​ មក​វាយ​លើ​រូប​គាត់​បន្ថែមទៀត​ រួចហើយ​ក៏បានយកទូរស័ព្ទម៉ាកiphone  X ហើយ​នាំគ្នា​ឡើង​ជិះ​រថយន្ត​គេចខ្លួន​បាត់​អស់​ទៅ​  ។ 

ជនរងគ្រោះ​បាន​បន្ត​ទៀត​ថា​ រូប​គាត់​និង​បក្ស​ពួកជនរងគ្រោះ​បង្កលី​ ឡាវីន​ មិន​ដែល​ស្គាល់​គ្នា​នោះទេ​។   តែធ្លាប់​ឃើញ​និង​ ស្គាល់​តាម​ហ្វេស​ប៊ុក​   ។ តែ​បើ​មិត្តភក្តិ​ ស្រីៗ​ម្នាក់ទៀត​ ឈ្មោះ​ថា​ បេនីយ៉ាង ទើបបាន​ស្គាល់​គ្នា​ជាមួយនិង​ នារី​ជនបង្កឈ្មោះ​ លី​ ឡាវីន​  តារា​សម្តែង​  ។ 

ក្នុង​ហេតុការណ៍​នេះដែរ​ បន្តិច​ក្រោយ​មក គេឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ បាន​ចុះ​ទៅដល់កន្លែង​កើតហេតុ​ ដើម្បី​សាកសួរ​ពីដំណេីររឿង​ ព្រមទាំង​នាំ​ រូប​គាត់​ជាជនរងគ្រោះ​ យកទៅ​សាកសួរ​និង​ដាក់​ពាក្យ​បណ្តឹង​ នៅប៉ុស្តិ៍សមត្ថកិច្ច​ចាក់​អង្រែលើ​ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត