ម៉ូតូបើកបុកជាមួយរថយន្ត រងរបួសធ្ងន់២នាក់នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្តក្នុងដំណើរទិសដៅបញ្ច្រាសទិសគ្នា ពីកើត ទៅលិច​ នៅវេលាម៉ោង០៩និង ៤៥នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩  លើផ្លូវជាតិលេខ៧ ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៤- ១៣៥ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ។ 

ប៉ូលិសនិយាយថា​ ភាគីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ ត្បូងឃ្មុំ 1D-7298 បើកបរដោយឈ្មោះ ភៀន សុផា  ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ អន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នករួមដំណើរឈ្មោះ អឿយ សុបញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លុះបើកបរមកដល់កន្លែងកើតហេតុខាងបាន បើកជែងហើយទៅបុក ជាមួយរថយន្តម៉ាក Isuzu ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9057 បើកបរដោយឈ្មោះ ហម រតនៈ  ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ភ្នំពេញ ដែលបណ្ដាលឱ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ ។ 

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែងយកយានយន្តទាំង២គ្រឿងទៅរក្សាទុក​ ។ ចំណែកជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ៕

adverise with khmeread
tiger
Loading ad ...