បុរសម្នាក់ដើរសុខៗដួលផ្កាប់មុខក្នុងវាលស្រែបណ្តាលឱ្យស្លាប់

កណ្ដាល ៖ បុរសម្នាក់ដើរសុខៗដួលផ្កាប់មុខក្នុងវាលស្រែមួយកន្លែងបណ្តាលឱ្យស្លាប់ ដោយសង្ស័យថាជាករណីស្លាប់ដោយសារខ្យល់គរ  ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល​ នៅព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។ 

ប៉ូលិសស្រុកស្អាងបាននិយាយថា​ ជនរងគ្រោះឈ្មោះ ពេជ្រ រុណ ភេទ ប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចាំដី មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ​ ។

ប៉ូលិសបន្តថា កន្លងមកជនរងគ្រោះខាងលើបានទៅស៊ីឈ្នួលចាំដីចម្ការឱ្យគេនៅស្រុកកៀនស្វាយជិត៣ខែហើយ ។ លុះមកដល់ថ្ងៃទី១២ ខែមិនា​ ឆ្នាំ២០១៩ ជនរងគ្រោះមានអការៈមិនស្រួលខ្លួន​​ ក៏​ត្រឡប់មកផ្ទះវិញ​ដើម្បីព្យាបាលជម្ងឺ​ ។ លុះព្រឹកឡើងថ្ងៃទី​១៥​ ខែមិនា​ ឆ្នាំ​២០១៩​ វេលាម៉ោងប្រហែល៨ព្រឹក ស្រាប់តែគេឃើញជនរងគ្រោះដេក​ផ្កាប់មុខស្លាប់​នៅវាលស្រែបង្កការភ្ញាក់ផ្អើល និងរាយការណ៍មកប៉ូលិសប៉ុស្តិ៍រដ្ឋបាលត្រើយស្លាដើម្បីធ្វើការពិនិត្យ។ 

ក្រោយទទួលព័ត៌មាន​ ប៉ូលិសប៉ុស្គិ៍បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងប៉ូលិសបច្ចេកទេសស្រុក​ រួចពិនិត្យឃើញថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ។ បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread