ការដ្ឋានកិនថ្មរបស់ចិនឈ្មោះឆៃណារ៉ូតអ៊ែនប្រ៊ីតខុមប្រេសិនបំផ្ទុះយកថ្មខ្ទាតត្រូវចំក្បាលបុរសម្នាក់ស្លាប់

ត្បូងឃ្មុំ ៖​ មានការបំផ្ទុះយកថ្មបណ្តាលឱ្យ ផ្លោងដុំថ្មចម្ងាយប្រហែល២៥០ម៉ែត្រ ធ្លាក់មកត្រូវចំក្បាលអ្នកបើកបររថយន្តបែនដឹកថ្មស្លាប់ភ្លាមៗ​ នៅការដ្ឋានកិនថ្មរបស់ចិនឈ្មោះឆៃណារ៉ូតអ៊ែនប្រ៊ីតខុមប្រេសិន ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥មីនាឆ្នាំ២០១៩វេលាម៉ោង៥និង១០នាទីល្ងាច​ ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះ ឈ្មោះ ជុំ រចនា ភេទ ប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរមុខរបរបើកបររថយន្តបែនដឹកថ្ម ឱ្យក្រុមហ៊ុនខាងលើ។ ជនរងគ្រោះមានទីលំនៅភូមិស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ 

បច្ចុប្បន្នប៉ូលិសជំនាញយុត្តិធម៌ស្រុកបានចាត់ការករណីនេះតាមនីតិវិធី៕

adverise with khmeread