ម៉េនឆេស្ទ័រ ស៊ីធី គ្រោងជាប់បម្រាមមិនឱ្យផ្ទេរកីឡាករពីរដំណាក់កាល

        FIFA គ្រោង​ដាក់​បម្រាម​ក្លឹប​ម៉េនឆេស្ទ័រ ស៊ីធី​​មិន​ឲ្យ​ធ្វើ​កិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​ពីរ​ដំណាក់​កាលបន្ត​​បន្ទាប់​ ដោយ​សារតែ​រំលោភ​លក្ខខន្តិកៈ​ស្តី​ពី​ការ​ការ​ពារ​កីឡាករ​យុវជន​ និង​ម្ចាស់​កម្មសិទ្ធិ​ជា​ភាគីទី​៣​ នេះបើ​យោងតាម​សេចក្តី​រាយ​ការណ៍​។

ក្លឹប​នេះ​ក៏ត្រូវ​ស៊ើប​អង្កេត​ដោយ​សហព័ន្ធបាល់ទាត់​និង​ក្របខណ្ឌព្រីមីញ៉េ​លីក​ផងដែរ ដោយ​សារមាន​ការ​ចោទប្រកាន់​ទាក់ទិន​កិច្ច​ព្រមព្រៀង​ផ្ទេរ​យុវជន​និង​លក្ខខន្តិកៈប្រើប្រាស់ថវិកា​ដោយយុត្តិធម៌ ហើយ​ UEFA ក៏កំពុង​ពិនិត្យ​មើល​ករណី​ទី​២​នេះផងដែរ។ ការ​ស៊ើបអង្កេត​នេះ​អាច​ឈាន​ដល់ការ​ដាក់​បម្រាម​លើ​ក្រុមស៊ីធី​ពីការ​ប្រកួត​ក្រប​ខណ្ឌ​ឆេម​ពាន​លីក​ផងដែរ។

        បម្រាម​មិន​ឲ្យ​ប្រឡូកក្នុងទីផ្សារ​សម្រាប់​ក្រុម​ជើង​ឯក​ព្រីមីញ៉េ​លីក​មួយ​នេះ​នឹង​ធ្វើ​មិនដល់មួយខែផងទេ​ បន្ទាប់ពី​ក្រុម​ឆេលស៊ី​ជាប់​បម្រាមស្រដៀងគ្នា​នេះ​​ដោយ​សារ​បាន​រំលោភ​មាត្រា​ ១៩ នៃ​ច្បាប់​របស់ FIFA។

ឆេលស៊ី​បាន​ប្តឹង​ឧទ្ធរណ៍​រួច​ហើយ​នឹង​ការ​ដាក់ទណ្ឌកម្ម​នេះ ប៉ុន្តែ​ FIFA បាន​ប្រាប់​កាល​ពី​សប្តាហ៍​មុន​ថា ទណ្ឌកម្ម​នេះ​នឹងមិនត្រូវ​ផ្អាកនោះទេ ស្របពេល​ករណី​នេះ​កំពុង​ត្រូវ​បាន​ពិនិត្យ​ ប៉ុន្តែ​ក្លឹប​ឆេលស៊ី​មាន​សង្ឃឹម។

        FIFAបាននឹងកំពុង​ស៊ើបអង្កេត​កិច្ច​ព្រមព្រៀងផ្ទេរជា​លក្ខណៈអន្តរជាតិ​របស់​ក្លឹបស៊ីធី​ច្រើន​ឆ្នាំ​មក​ហើយ​ បើទោះបីជា​ក្លឹប​នេះ​ត្រូវ​បាន​ប្រកាសថា មិន​បាន​រំលោភ​ច្បាប់​ក៏ដោយ នៅពេល​ពួកគេ​ចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ បេនចាមីន ហ្គារ៉េ (Benjamin Garre)ពីក្លឹប Velez Sarsfieldកាលពីឆ្នាំ​២០១៦​ ភ្លាមៗ​ក្រោយ​ពីខ្សែបម្រើ​អាហ្សង់ទីនរូបនេះ​ធ្វើខួប​កំណើតគម្រប់១៦​ឆ្នាំ​។

កាលពី​ឆ្នាំមុន កីឡាករ​ពីរ​រូប​មាន​ ចច ដេវីស (George Davies)និង​ ហ្គាណាអៀន ដូមីនីក អូឌូរ៉ូ (Ghanaian Dominic Oduro)បាន​ប្រាប់កាសែត​ដាណឺម៉ាក Jyllands-Postenថា ពួកគេ​ចុះកិច្ច​ព្រមព្រៀង​លេង​ឲ្យ​ក្រុមស៊ីធី​ក្នុងក្រ​បខណ្ឌយុវជន​តាំងពី​មុន​ឈាន​ចូល​វ័យ​១៨​ឆ្នាំ៕

adverise with khmeread